អគ្គមេធាវីអាមេរិក៖ លោក ម៉ាឌូរ៉ូ អាចត្រូវចោទប្រកាន់នៅទីក្រុងញូយ៉ក ពីបទគ្រឿងញៀន និងអាវុធ (Video inside)

04-01-2026 10:34

(ញូយ៉ក)៖ អគ្គមេធាវីអាមេរិក លោកស្រី Pam Bondi បាននិយាយថា ឥឡូវនេះ យើងអាចបង្ហេីបពីហេតុផលមួយចំនួនដែលថា លោក នីកូឡាស់​ ម៉ាឌូរ៉ូ និងភរិយារបស់គាត់ អាចត្រូវបានចោទប្រកាន់នៅក្នុងតុលាការសង្កាត់ភាគខាងត្បូងនៃទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC។

លោកស្រី Pam Bondi បញ្ជាក់ថា លោក ម៉ាឌូរ៉ូ អាចត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយពួកភេរវករ Narco ការសមគំនិតក្នុងការនាំចូលកូកាអ៉ីន ការកាន់កាប់កាំភ្លើងយន្ត និងឧបករណ៍បង្កការបំផ្លិចបំផ្លាញ និងការគប់គិតក្នុងការកាន់កាប់កាំភ្លើងយន្ត និងឧបករណ៍បង្កការបំផ្លិចបំផ្លាញប្រឆាំងសហរដ្ឋអាមេរិក។

តាមលោកស្រី Bondi ពួកគេនឹងប្រឈមមុខចំពោះការកាត់ក្តីទាំងស្រុងនៅក្នុងតុលាការអាមេរិក ប៉ុន្តែលោកស្រីមិនបាននិយាយពីអ្វីដែលភរិយាលោក ម៉ាឌូរ៉ូ ត្រូវរងការចោទប្រកាន់ទេ។

គួរបញ្ជាក់ថា លោក ម៉ាឌូរ៉ូ ត្រូវបាននាំខ្លួនទៅដល់ទីក្រុងញូយ៉កហេីយ បន្ទាប់ពីលោក និងភរិយាត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលវាយប្រហាររបស់សហរដ្ឋអាមេរិកលើប្រទេសវ៉េណេស៊ុយអេឡា៕