មូស្គូ ច្រានចោលដំណឹង ដែលថាអនុប្រធានាធិបតីវ៉េណេស៊ុយអេឡា កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៉ី (Video inside)
04-01-2026 13:48
(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី បានបដិសេធថា អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez មិនកំពុងស្ថិតនៅក្នុងប្រទេសរុស្ស៉ីឡេីយ ហេីយការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនគឺជា «ព័ត៌មានក្លែងក្លាយ»។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន ចិន CGTN នៅថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ ២០២៦។
បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីក្រុងការ៉ាកាស និងចាប់ខ្លួនប្រធានាធិបតីនីកូឡាស់ ម៉ាឌូរ៉ូ ទីភ្នាក់ងារសារព័ត៌មានអេស្ប៉ាញដូចជា 20 Minutos, The Objective និង Vozpopuli បានរាយការណ៍ថាលោកស្រី Rodriguez បានផ្តល់បទសម្ភាសន៍ដល់ប៉ុស្តិ៍ទូរទស្សន៍រដ្ឋវ៉េណេស៊ុយអេឡា VTV តាមទូរស័ព្ទចេញពីទីក្រុងមូស្គូ។
កាសែតរុស្ស៉ី TASS កាលពីថ្ងៃសៅរ៍ ផ្អែកលេីប្រភពពីក្រសួងការបរទេស បានរាយការណ៍ថា លោកស្រី Rodriguez មិនបានស្ថិតនៅរុស្ស៉ីនោះទេ។
ក្រោយមក ទីភ្នាក់ងារសារព័ត៌មានគុយបា Prensa Latina ដោយដកស្រង់ប្រភពពីសារព័ត៌មានជាតិវ៉េណេស៊ុយអេឡា បានរាយការណ៍ថា លោកស្រី Rodriguez នៅតែស្ថិតក្នុងប្រទេសវ៉េណេស៊ុយអេឡា៕




