ប្រទេសវេណេស៊ុយអេឡា គឺជាប្រទេសដែលស្តុកប្រេងបម្រុងធំជាងគេបំផុតលើលោក !
04-01-2026 14:38
(អន្តរជាតិ)៖ វេណេស៊ុយអេឡាជាប្រទេសមួយស្ថិតនៅទ្វីបអាមេរិកខាងត្បូង មានផ្ទៃដី ៩១៦ ៤៤៥ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ២៨លាននាក់។ រូបិយប័ណ្ណរបស់ប្រទេសនេះគឺ បូលីវ៉ា (VES) ហើយភាសាផ្លូវការគឺភាសាអេស្ប៉ាញ។
វេណេស៊ុយអេឡាត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានធនធានប្រេងបម្រុងច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានប្រេងឆៅប្រមាណ ៣០៣.៨០ ពាន់លានបារ៉ែល។ ទោះបីជាមានធនធានប្រេងដ៏ច្រើនក៏ដោយ ប្រទេសនេះកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ដោយសារតែថ្លៃដើមនៃការបូមប្រេងខ្ពស់។




