* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មីយ៉ាន់ម៉ា ប្រកាសដោះលែងអ្នកទោស ៦ ១៨៦នាក់ ដេីម្បីប្រារព្ធបុណ្យឯករាជ្យជាតិ (Video inside)

04-01-2026 15:04

(ណៃពិដោ)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា រដ្ឋាភិបាលយោធានឹងដោះលែងអ្នកទោសចំនួន ៦ ១៨៦នាក់ ក្រោមការលើកលែងទោសក្នុងថ្ងៃបុណ្យឯករាជ្យជាតិ មួយសប្តាហ៍បន្ទាប់ពីការបោះឆ្នោតសកលជាដំណាក់កាលៗ បានចាប់ផ្តើមនៅក្នុងប្រទេសនេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៤ ខែមករា ឆ្នាំ ២០២៦។

ប្រព័ន្ធផ្សព្វផ្សាយ MRTV គ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា ការលើកលែងទោសដែលមានជនបរទេស ៥២នាក់ផងនោះ គឺជាកាយវិការមនុស្សធម៌ដែលគិតគូរដល់សន្តិភាពផ្លូវចិត្តរបស់សាធារណជន។ ទន្ទឹមនេះរបបសឹក ក៏បានសម្រាលទោសនៅទូទាំងប្រទេស តែមិនរាប់បញ្ចូលអ្នកដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរ ដូចជាឃាតកម្ម ការរំលោភ អំពើភេរវកម្ម អំពើពុករលួយ និងអាវុធ ឬឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន។ គេមិនទាន់ច្បាស់ទេថា តើអ្នកជាប់ ឃុំដោយសារបញ្ហានយោបាយនឹងត្រូវ បានដោះលែង ឬ អត់។

ក្រុមសិទិ្ធមនុស្ស បានឱ្យដឹងថា មនុស្សជាង ៣០ ០០០នាក់ត្រូវបានឃុំខ្លួនពីបទចោទប្រកាន់នយោបាយចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ ដែលធ្វេីឱ្យមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងភាពចលាចល។ លោកស្រី Aung San Suu Kyi ត្រូវជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ដោយសារតែរដ្ឋប្រហារប៉ុន្មានខែបន្ទាប់ពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ហើយក្រោយមកត្រូវបានរំលាយ៕