* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហរដ្ឋអាមេរិក នឹងគ្រប់គ្រងទុនបម្រុងប្រេងដ៏ច្រើនសន្ធឹកសន្ធាប់របស់វ៉េណេស៊ុយអេឡា ខណៈក្រុមហ៊ុនប្រេងថា ត្រូវការពេលច្រេីនឆ្នាំ និងដោះស្រាយស្មុគស្មាញ ដេីម្បីទទួលបានផលពីប្រេងបម្រុងនៅក្នុងប្រទេសមួយនេះ

04-01-2026 16:05

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ​ បាននិយាយថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងទុនបម្រុងប្រេងដ៏ច្រើនសន្ធឹកសន្ធាប់របស់វ៉េណេស៊ុយអេឡា ហេីយជ្រើសរើសក្រុមហ៊ុនអាមេរិកឱ្យវិនិយោគជាទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីជួសជុលឧស្សាហកម្មប្រេងដែលរងការខូចខាតរបស់ប្រទេសនេះឡើងវិញ ខណៈអ្នកជំនាញនិយាយថា ដំណើរការមួយអាចចំណាយពេលច្រើនឆ្នាំ។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN និង Reuters។

យោងតាមរដ្ឋបាលព័ត៌មានថាមពលអាមេរិក (EIA) វ៉េណេស៊ុយអេឡា​ មានប្រេងឆៅ ៣០៣ពាន់លានបារ៉ែល ដែលប្រហែលមួយភាគប្រាំនៃទុនបម្រុងសកលរបស់ពិភពលោក។ ប្រេងឆៅដ៏ច្រើនសន្ធឹកសន្ធាប់នោះនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងអនាគតរបស់សហរដ្ឋអាមេរិក។

ត្បិតវ៉េណេស៊ុយអេឡា មានទុនបម្រុងប្រេងប៉ាន់ស្មានធំបំផុតរបស់ពិភពលោក ប៉ុន្តែទិន្នផលបានធ្លាក់ចុះក្នុងរយៈពេលច្រើនទសវត្សរ៍កន្លងមក ចំពេលមានការគ្រប់គ្រងមិនត្រឹមត្រូវ និងកង្វះការវិនិយោគពីក្រុមហ៊ុនបរទេស បន្ទាប់ពីក្រុមហ៊ុនប្រេងរដ្ឋវ៉េណេស៊ុយអេឡា ធ្វេីប្រតិបត្តិការក្នុងទសវត្សរ៍ឆ្នាំ ២ ០០០ ដែលមានភាគលាភរបស់ក្រុមហ៊ុនអាមេរិក ដូចជា Exxon Mobil និង ConocoPhillips។

ក្រុមហ៊ុនប្រេង និងឧស្ម័នធម្មជាតិរដ្ឋវ៉េណេស៊ុយអេឡា PDVSA បានឱ្យដឹងថា បំពង់បង្ហូរប្រេងរបស់ខ្លួនមិនបនាដំណេីរការអស់រយៈពេល ៥០ឆ្នាំមកហើយ ហើយការចំណាយលើការធ្វើបច្ចុប្បន្នភាពហេដ្ឋារចនាសម្ព័ន្ធដើម្បីត្រឡប់ទៅកម្រិតផលិតកម្មកំពូលវិញនឹងចំណាយអស់ ៥៨ពាន់លានដុល្លារ។

ក្រុមអ្នកវិភាគ បានប្រាប់ Reuters ថាក្រុមហ៊ុនទាំងឡាយណាដែលចង់វិនិយោគនៅវ៉េណេស៊ុយអេឡា ត្រូវដោះស្រាយបញ្ហាសន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធដែលខូច ។ ម្យ៉ាងទៀតក៏នឹងមានសំណួរជុំវិញភាពស្របច្បាប់នៃប្រតិបត្តិការយោធាអាមេរិកដើម្បីចាប់ខ្លួន លោក ម៉ាឌូរ៉ូ ក៏ដូចជាបញ្ហាអស្ថិរភាពនយោបាយរយៈពេលវែងផងដែរ។

លោក Mark Christian នាយកផ្នែកអភិវឌ្ឍអាជីវកម្មនៅ CHRIS Well Consulting និយាយថា ក្រុមហ៊ុនអាមេរិកនឹងមិនត្រឡប់ទៅវ៉េណេស៊ុយអេឡាវិញទេ លុះត្រាតែពួកគេដឹងច្បាស់ថាពួកគេអាចរកលុយបាន ហើយយ៉ាងហោចណាស់ប្រាកដថាខ្លួនមានសុវត្ថិភាព។ លោកក៏បាននិយាយថា ក្រុមហ៊ុនទាំងនោះ នឹងមិនត្រឡប់ទៅវិញទេ រហូតទាល់តែទណ្ឌកម្មប្រឆាំងវ៉េណេស៊ុយអេឡា ត្រូវបានដកចេញ។

គួរបញ្ជាក់ថា ការកែទម្រង់ដឹកនាំដោយ សហរដ្ឋអាមេរិក អាចធ្វើឱ្យវ៉េណេស៊ុយអេឡាក្លាយជាអ្នកផ្គត់ផ្គង់ប្រេងកាន់តែធំជាងមុន និងអាចបង្កើតឱកាសសម្រាប់ក្រុមហ៊ុន ប្រេងលោកខាងលិច និងអាចបម្រើជាប្រភពផលិតកម្មថ្មីមួយ។ វាក៏អាចគ្រប់គ្រងតម្លៃកាន់តែទូលំទូលាយបានដែរ ទោះបីជា តម្លៃទាបធ្វើឱ្យក្រុមហ៊ុនអាមេរិកមួយចំនួន មិនអាចផលិតប្រេងបានក៏ដោយ៕