* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយករដ្ឋមន្រ្តីដាណឺម៉ាក ស្នេីសហរដ្ឋអាមេរិក ឈប់គំរាមកំហែងរឿងកោះ Greenland (Video inside)

05-01-2026 09:18

(កូប៉ិនហាក)៖ ដាណឺម៉ាក បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការគំរាមកំហែងទាក់ទងនឹងកោះ Greenland ខណៈដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា លោកពិតជាត្រូវការទឹកដីនេះណាស់ មួយថ្ងៃបន្ទាប់ពីយោធាអាមេរិកធ្វេីប្រតិបត្តិការនៅវ៉េណេស៊ុយអេឡា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ ២០២៦។

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយកាលពីថ្ងៃអាទិត្យថា «ខ្ញុំត្រូវតែនិយាយរឿងនេះឱ្យច្បាស់ទៅកាន់សហរដ្ឋអាមេរិក ថាវាពិតជាមិនសមហេតុផលទេក្នុងការនិយាយថាសហរដ្ឋអាមេរិកគួរតែកាន់កាប់ Greenland»។ លោកស្រីអំពាវនាវឱ្យទីក្រុងវ៉ាស៉ីនតោន បញ្ឈប់ការគំរាមកំហែងដល់ដាណឺម៉ាកដែលជាសម្ព័ន្ធមិត្តប្រវត្តិសាស្ត្ររបស់ខ្លួនតទៅទៀត។

កាលពីថ្ងៃអាទិត្យ​ លោក ត្រាំ បានប្រាប់ទស្សនាវដ្តី The Atlantic តាមទូរស័ព្ទអំពីភាពជាប់ពាក់ព័ន្ធគ្នានៃប្រតិបត្តិការយោធាអាមេរិកនៅវ៉េណេស៊ុយអេឡា សម្រាប់ Greenland ដោយនិយាយថា វាអាស្រ័យលេីអ្នកផ្សេងទៀតក្នុងការសម្រេចចិត្ត ប៉ុន្តែ «យើងត្រូវការ Greenland ជាដាច់ខាត។ យើងត្រូវការវាសម្រាប់ការការពារខ្លួន»។

លោក ត្រាំ ធ្លាប់និយាយថាការធ្វើឱ្យទឹកដីដាណឺម៉ាកក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក នឹងបម្រើផលប្រយោជន៍សន្តិសុខជាតិអាមេរិក តាមរយៈទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅតំបន់អាក់ទិក៕