* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កូរ៉េខាងជើង ថ្កោលទោសការវាយប្រហាររបស់អាមេរិកលើវ៉េណេស៊ុយអេឡា ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យ (Video inside)

05-01-2026 09:32

(ព្យុងយ៉ាង)៖ កាលពីថ្ងៃអាទិត្យ ទី៤ ខែមករា កូរ៉េខាងជើងបានចេញមុខថ្កោលទោស ការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់សហរដ្ឋអាមេរិក លើវ៉េណេស៊ុយអេឡា ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះអធិបតេយ្យប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។

KCNA បានរាយការណ៍ ដោយស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងថា ព្រឹត្តិការណ៍វាយប្រហារខាងលើ ជាឧទាហរណ៍មួយផ្សេងទៀត ដែលបញ្ជាក់យ៉ាងច្បាស់ក្រឡែតសាជាថ្មី អំពីធម្មជាតិអាក្រក់និងឃោរឃៅរបស់សហរដ្ឋអាមេរិក។ ទីក្រុងព្យុងយ៉ាងបាននិយាយថា ស្ថានការណ៍បច្ចុប្បន្ននៅវ៉េណេស៊ុយអេឡា បានបង្កផលវិបាកយ៉ាងអន្តរាយ ចំពោះការធានានូវ​អត្តសញ្ញាណនៃរចនាសម្ព័ន្ធទំនាក់ទំនងក្នុងតំបន់និងអន្តរជាតិ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ថ្កោលទោសនេះធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៉ីលបាលិស្ទីគកាលពីព្រឹកថ្ងៃអាទិត្យ ពោលគឺចំថ្ងៃដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តចម្បងរបស់ទីក្រុងព្យុងយ៉ាង និងបន្ទាប់ពីយោធាអាមេរិក បានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro យកទៅសហរដ្ឋអាមេរិក អំឡុងប្រតិបត្តិការវាយប្រហារកាលពីថ្ងៃសៅរ៍៕