* មន្ត្រីកម្ពុជា ដឹកដៃអ្នកសារព័ត៌អន្តរជាតិធំៗ និងជាតិ ៤២អង្គភាព ចុះពិនិត្យទីតាំង Scans Compound នៅជ្រៃធំ ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍
* ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរឱ្យកូរ៉េខាងជើងផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរ
* សហរដ្ឋអាមេរិក សង្កត់ធ្ងន់ពីការគាំទ្រចំពោះជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ មុនកិច្ចប្រជុំកំពូលលោក ត្រាំ-លោក ស៊ី ជីនពីង
* គណបក្សរបស់លោក ពូទីន ឈ្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតសភារុស្ស៉ី
* វិភាគអន្តរជាតិ៖ តើ NATO ត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមឬ?
* អគ្គនាយក CMAC  ប្រាប់ប្រធាន UNDP ប្រចាំកម្ពុជា អំពីផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពានមកលើប្រជាពលរដ្ឋ ៩មុឺនគ្រួសារ ស្មេីនឹងជាង ៣៥ម៉ឺននាក់
* លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីយេម៉ែន តែមិនបានសន្យាផ្តល់ការគាំទ្រផ្នែកយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ូទីឡើយ
* អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង កត់សម្គាល់ថា ទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង កាន់តែល្អប្រសើរ
* Fresh Exclusive: ក្រោយការបង្ក្រាប 8 Park ហេតុអ្វីកម្ពុជាមិនអាចប្រយុទ្ធប្រឆាំង Online Scams តែម្នាក់ឯងបាន?
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម
* អ្នកយកព័ត៌មានជាតិ និងអន្តរជាតិ៧៩នាក់ ធ្វើដំណើរទៅដល់កាស៊ីណូ «Golden Galaxy» នៅក្រុងបាវិត ដែលជាកន្លែងប្រព្រឹត្តបទល្មើស Online Scams និងត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីពេលកន្លងទៅ
* ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយកើនឡើង៖ សាំងធម្មតា ៥២៥០រៀល និងម៉ាស៊ូត ៦១០០រៀល ក្នុង១លីត្រ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

Delta Force គឺជាកងកម្លាំងពិសេសកម្រិតខ្ពស់បំផុតមួយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថា មានភារកិច្ចសម្ងាត់ និងសមត្ថភាពប្រតិបត្តិការខ្លាំងជាងគេ ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងការជួយសង្គ្រោះចំណាប់ខ្មាំង

05-01-2026 10:40

(ពិភពលោក)៖ កងកម្លាំងពិសេស Delta Force ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៧ ក្រោមកងទ័ពជើងគោកអាមេរិក (US Army) ដោយមានគោលបំណងបង្កើតអង្គភាពមួយ ដែលអាចឆ្លើយតបភ្លាមៗចំពោះ គ្រោះថ្នាក់ធ្ងន់ធ្ងរ ដូចជា ការវាយប្រហារភេរវកម្មអន្តរជាតិ និងវិបត្តិចំណាប់ខ្មាំងនៅគ្រប់ទីកន្លែងលើពិភពលោក។

តាមប្រភពយោធា អង្គភាពនេះស្ថិតក្រោមការគ្រប់គ្រងរបស់ US Special Operations Command និងត្រូវបានចាត់ទុកថាជា ក្រុមទាហានពិសេស «Tier 1 Unit» ដែលមានអំណាច និងសិទ្ធិប្រតិបត្តិការខ្ពស់បំផុត។ សមាជិក Delta Force ត្រូវបានជ្រើសរើសយ៉ាងតឹងរ៉ឹងពីកងទ័ពជំនាញ និងកងពិសេសផ្សេងៗ ដោយត្រូវឆ្លងកាត់ការបណ្តុះបណ្តាលដ៏លំបាក រួមមានការប្រយុទ្ធក្នុងទីក្រុង (CQB) ការបាញ់ឆ្មាំចម្ងាយឆ្ងាយ ការបំផ្លាញច្រកចូល និងការប្រមូលព័ត៌មានសម្ងាត់។

Delta Force បានចូលរួមក្នុងប្រតិបត្តិការសំខាន់ៗជាច្រើននៅជុំវិញពិភពលោក ដូចជា ប្រតិបត្តិការនៅមជ្ឈិមបូព៌ា អាហ្វហ្កានីស្ថាន និងអ៉ីរ៉ាក់ ព្រមទាំងប្រតិបត្តិការសម្ងាត់ប្រឆាំងបណ្តាញភេរវកម្មអន្តរជាតិ ដែលភាគច្រើន មិនត្រូវបានបង្ហាញជាសាធារណៈឡើយ។

អ្នកវិភាគយោធាបញ្ជាក់ថា កងកម្លាំង Delta Force មិនត្រឹមតែជាអង្គភាពយោធាទេ ប៉ុន្តែជាឧបករណ៍យុទ្ធសាស្ត្រសំខាន់មួយ របស់សហរដ្ឋអាមេរិក ក្នុងការការពារសន្តិសុខជាតិ និងការរក្សាឥទ្ធិពលយោធានៅលើឆាកអន្តរជាតិ។ ក្រុមទាហានពិសេសមួយនេះ បានដឹកនាំប្រតិបត្តិការយោធារបស់អាមេរិក ដើម្បីចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦៕