* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានវាយប្រហារជាលើកទីពីរលើវ៉េណេស៊ុយអេឡា ប្រសិនបើរដ្ឋាភិបាលស្តីទីមិនព្រមសហការ (Video inside)

05-01-2026 11:36

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី៤ ខែមករា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា សហរដ្ឋអាមេរិក អាចនឹងបើកការវាយប្រហារយោធាជាលើកទី២ លើវ៉េណេស៊ុយអេឡា ក្រោយការចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro ប្រសិនបើសមាជិកនៅសេសសល់ក្នុងរដ្ឋាភិបាលវ៉េណេស៊ុយអេឡា មិនព្រមសហការជាមួយ កិច្ចប្រឹងប្រែងរបស់លោក ដើម្បីកែតម្រូវប្រទេសអាមេរិកឡាទីនមួយនេះឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នាពេលនេះ លោក Maduro កំពុងស្ថិតក្នុងពន្ធនាគារនៅទីក្រុងញូវយ៉ក ដើម្បីរង់ចាំបង្ហាញខ្លួននៅតុលាការ ក្រោមបទចោទប្រកាន់ ពាក់ព័ន្ធឧកិដ្ឋកម្មគ្រឿងញៀន។ ការចាប់ខ្លួនរូបលោកដោយសហរដ្ឋអាមេរិក បានបង្កភាពមិនច្បាស់លាស់យ៉ាងស៉ីជម្រៅ អំពីដំណាក់កាលបន្ទាប់ សម្រាប់ប្រទេសដែលសម្បូរទៅដោយ​ធនធានប្រេងបម្រុងមួយនេះ។

លោក ត្រាំ បាននិយាយថា រដ្ឋបាលរបស់លោក នឹងធ្វើការជាមួយសមាជិកនៅសេសសល់ ​ក្នុង​រដ្ឋាភិបាលរបស់លោក Maduro ដើម្បីបោសសំអាតការរត់ពន្ធគ្រឿងញៀន និងធ្វើកំណែទម្រង់ឧស្សាហកម្មប្រេងរបស់វ៉េណេស៊ុយអេឡា ជាជាងជំរុញឱ្យមានការបោះឆ្នោតភ្លាមៗ ដើម្បីមានរដ្ឋាភិបាលថ្មី។ ក្រុមមន្រ្តិជាន់ខ្ពស់នៃរដ្ឋាភិបាលលោក Maduro ដែលនៅបន្តគ្រប់គ្រងប្រទេស បានហៅការចាប់ខ្លួននិងឃុំឃាំងលោក Maduro រួមទាំងភរិយាលោក លោកស្រី Cilia Flores ថាជាការចាប់ជំរិត។

អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez ដែលមានតួនាទីជារដ្ឋមន្រ្តីប្រេងផងដែរ បានឡើងជាមេដឹកនាំស្តីទី ក្រោមការបង្គាប់របស់តុលាការកំពូល និងការគាំទ្រពីយោធាវ៉េណេស៊ុយអេឡា ហើយលោកស្រី បានប្រកាសថា លោក Maduro នៅតែបន្តជាប្រធានាធិបតី។ លោក ត្រាំ បានគំរាមថា លោកស្រី Rodriguez អាចនឹងជួបផលវិបាកធំជាងលោក Maduro ទៅទៀត ប្រសិនបើលោកស្រីមិនព្រមធ្វើអ្វី ដែលលោកចាត់ទុកថា ជារឿងត្រឹមត្រូវ។

គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ បានអះអាងថា ការចាប់ខ្លួនលោក Maduro គឺជាបេសកកម្មអនុវត្តច្បាប់ ដើម្បីនាំខ្លួនលោក មកទទួលទោសក្រោមបទចោទប្រកាន់ព្រហ្មទណ្ឌ របស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២០ រួមមានទាំងបទល្មើសភេរវកម្មគ្រឿងញៀន។ ប៉ុន្តែលោក ត្រាំ ក៏បាននិយាយថា ក្រុមហ៊ុនប្រេងអាមេរិក ត្រូវការសិទ្ធិពេញលេញ​ ដើម្បីទាញយកធនធានប្រេងបម្រុងដ៏ធំមហាសាលរបស់វ៉េណេស៊ុយអេឡា ហើយថាលំហូរជនចំណាកស្រុកវ៉េណេស៊ុយអេឡាមកកាន់​សហរដ្ឋអាមេរិក ក៏ជាកត្តានាំទៅដល់ការសម្រេចចិត្តចាប់ខ្លួន លោក Maduro ផងដែរ។

ជាច្រើនខែមកហើយ ចំពោះមុខការបង្កើនវត្តមានយោធាទ្រង់ទ្រាយធំរបស់អាមេរិក នៅតំបន់ Caribbean រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានចោទថា លោក ត្រាំ មានមហិច្ឆតាចង់ដណ្តើមកាន់កាប់ធនធានធម្មជាតិ របស់ប្រទេសអាមេរិកឡាទីនមួយនេះ ក្រោមលេសជាយុទ្ធនាការបង្រ្កាបគ្រឿងញៀន៕