* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៊ុយក្រែន ថាការវាយប្រហារតាមអាកាសរបស់រុស្ស៉ីលេីរដ្ឋធានីកៀវ សម្លាប់ជនស៉ីវិល (Video inside)

05-01-2026 11:50

(កៀវ)៖ យោធាអ៊ុយក្រែនបាននិយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៉ីលើទីក្រុងកៀវ នាថ្ងៃចន្ទ ទី៥ ខែមករា បានសម្លាប់ជនស៉ីវិលម្នាក់ ដែលជាករណីស្លាប់ដំបូងគេនៅក្នុងការវាយប្រហារលើរដ្ឋធានីអ៊ុយក្រែន នាដេីមឆ្នាំ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានរដ្ឋបាលយោធាក្រុងកៀវ លោក Timur Tkachenko បញ្ជាក់ថា មានមនុស្សម្នាក់ស្លាប់ ហេីយការវាយប្រហារកំពុងបន្ត។ រីឯអ្នកផ្សេងទៀតកំពុងត្រូវបានជម្លៀសចេញពីអគារមួយដែលរងការខូចខាត ក្នុងសង្កាត់ Obolonskyi ភាគខាង ជើងក្រុង។ តាមអភិបាលរដ្ឋធានីកៀវ លោក Vitali Klitschko កងកម្លាំងការពារដែនអាកាសកំពុងធ្វេីប្រតិបត្តិការ ហើយអ្នកស្រុកត្រូវបានណែនាំឱ្យស្នាក់នៅក្នុងផ្ទះ។

គួរបញ្ជាក់ថា រុស្ស៉ី​ បានវាយប្រហារម្តងហើយម្តងទៀតនៅទីក្រុងកៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន ដោយមីស៉ីល ដ្រូន អំឡុងសង្គ្រាមជិត ៤ឆ្នាំមកនេះ ហេីយនិយាយថាកំណត់លេីគោលដៅយោធា ប៉ុន្តែអ៊ុយក្រែនអះអាងថាជនស៉ីវិល រួមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បានរងនូវការវាយប្រហារជាញឹកញាប់៕