គុយបា អះអាងថាជនជាតិរបស់ខ្លួន ៣២នាក់បានស្លាប់ ក្នុងប្រតិបត្តិការចាប់លោក ម៉ាឌូរ៉ូ ដោយកងកម្លាំងអាមេរិក (Video inside)
05-01-2026 15:20
(ឡាហាវ៉ាន)៖ រដ្ឋាភិបាលគុយបា បាននិយាយកាលពីថ្ងៃអាទិត្យ ទី៤ ខែមករាថា ពលរដ្ឋរបស់ខ្លួនចំនួន ៣២នាក់ត្រូវបានសម្លាប់ អំឡុងពេលវាយឆ្មក់របស់សហរដ្ឋអាមេរិកទៅលើប្រទេសវ៉េណេស៊ុយអេឡា ដើម្បីចាប់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ ទៅកាន់សហរដ្ឋអាមេរិក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីក្រុងឡាហាវ៉ាន ថែមទាំងបានកាន់ទុក្ខនៅថ្ងៃទី ៥ និងទី៦ ខែមករានេះ ដើម្បីគោរពដល់អ្នកដែលបានបាត់បង់ជីវិត ហើយថានឹងមានការប្រកាសអំពីការរៀបចំបុណ្យសព។
គុយបា បានរួមចំណែកខ្លះក្នុងការការពារសន្តិសុខដល់លោក ម៉ាឌូរ៉ូ ចាប់តាំងពីលោកឡើងកាន់អំណាច។ គេមិនច្បាស់ទេថា តើមានជនជាតិគុយបាប៉ុន្មាននាក់ ដែលកំពុងយាមកាមប្រធានាធិបតីវ៉េណេស៊ុយអេឡាពេលកំពុងកេីតហេតុ និងចំនួនប៉ុន្មាននាក់អាចនឹងស្លាប់នៅកន្លែងផ្សេង៕







