ការណែនាំផ្លូវដ៏អស្ចារ្យ​៖ ការកត់ត្រាអំពីអភិបាលកិច្ចរដ្ឋប្រចាំឆ្នាំ ២០២៥ របស់​លោក Xi Jinping

05-01-2026 16:10

(ប៉េកាំង)៖ ឆ្នាំ២០២៥ ដែលទើបតែកន្លងផុតទៅ ជាឆ្នាំមួយដែលមិនធម្មតា។ មជ្ឈិមបក្សកុម្មុយនីស្តចិន​ដែលមានលោក Xi Jinping ជាប្រមុខស្នូល​ បានរួបរួម និងដឹកនាំបក្ស​ទាំងមូល និងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិនធ្វើ​កិច្ច​ខិត​ខំប្រឹងប្រែង​ ពុះពារ​ឧបសគ្គនានា​ ដើម្បី​សម្រេចបាននូវ​គោលដៅអភិវឌ្ឍន៍សំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាង​រលូន​ និង​បាន​បោះជំហានយ៉ាងមុតមាំ ក្នុងដំណើរថ្មីនៃការធ្វើទំនើបកម្ម​តាមបែបផែនចិន។ ​ប្រទេសចិននឹង​បន្ត​វិវឌ្ឍរីកចម្រើន​ទៅមុខប្រកបដោយស្ថិរភាពនិងយូរអង្វែង។

នាថ្ងៃទី ១ ខែមករាឆ្នាំ ២០២៦ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​បាន​ចាក់​ផ្សាយ​កម្មវិធីពិសេសពីរភាគ​ក្រោមចំណងជើងថា​ «ការណែនាំផ្លូវដ៏អសច្ចារ្យ​៖ ការកត់ត្រាអំពីអភិបាល​កិច្ចរដ្ឋប្រចាំឆ្នាំ ២០២៥ របស់​លោក Xi Jinping»​៕

វិទ្យុមិត្តភាពកម្ពុជាចិន