មេដឹកនាំហ្គ្រីនឡែន៖ «ឈប់ស្រមើស្រមៃរឿងលេបយកទឹកដីទៀតទៅ» ក្រោយលោក ត្រាំ លើកឡើងចង់បានកោះនេះជាថ្មី (Video inside)

05-01-2026 21:26

(កូប៉ិនហាក)៖ មេដឹកនាំកោះហ្គ្រីនឡែន បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា «ឆ្អែតឆ្អន់ហើយ» ចំពោះការលើកឡើងសារជាថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីបំណងចង់កាន់កាប់ដែនដីអាក់ទិកមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សម្ព័ន្ធមិត្តរបស់ដាណឺម៉ាកនៅអឺរ៉ុប បានចេញមុខការពារដោយអះអាងថា អនាគតរបស់កោះនេះត្រូវតែសម្រេចដោយប្រជាជនខ្លួនឯង។ ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានប្រាប់ទស្សនាវដ្តី The Atlantic កាលពីថ្ងៃអាទិត្យថា «យើងពិតជាត្រូវការហ្គ្រីនឡែន។ យើងត្រូវការវាសម្រាប់ការការពារជាតិ»។

ប្រតិបត្តិការយោធាអាមេរិកដើម្បីចាប់ខ្លួនមេដឹកនាំវេណេស៊ុ

យអេឡា បានបង្កក្តីបារម្ភជាថ្មីនៅដាណឺម៉ាកថា ហ្គ្រីនឡែនដែលជាដែនដីស្វយ័តរបស់ដាណឺម៉ាក អាចនឹងប្រឈមមុខនឹងសេណារីយ៉ូស្រដៀងគ្នានេះ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក ខៀរ ស្តារមឺរ (Keir Starmer) បានបញ្ជាក់ថា «ហ្គ្រីនឡែន និងដាណឺម៉ាក ត្រូវតែសម្រេចអនាគតរបស់ហ្គ្រីនឡែន មិនមែនអ្នកផ្សេងនោះទេ»៕