វេណេស៊ុយអេឡា បញ្ជាឱ្យបើកប្រតិបត្តិការស្វែងរក និងចាប់ខ្លួនអ្នកគាំទ្រការវាយប្រហាររបស់អាមេរិក ក្រោមច្បាប់អាសន្ន (Video inside)

05-01-2026 22:39

(ការ៉ាកាស់)៖ រដ្ឋាភិបាលវេណេស៊ុយអេឡាបានចេញបញ្ជាឱ្យប៉ូលិសចាប់ផ្តើមប្រតិបត្តិការស្វែងរក និងចាប់ខ្លួនជាបន្ទាន់នៅទូទាំងប្រទេស ចំពោះរាល់បុគ្គលណាដែលពាក់ព័ន្ធនឹងការលើកកម្ពស់ ឬគាំទ្រការវាយប្រហារដោយប្រដាប់អាវុធរបស់សហរដ្ឋអាមេរិក។ នេះបើតាមអត្ថបទនៃក្រឹត្យដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃចន្ទ និងរាយការណ៍បន្តដោយ Reuters។

ក្រឹត្យនេះគឺជាផ្នែកមួយនៃស្ថានភាពអាសន្នដែលត្រូវបានដាក់ចេញចាប់តាំងពីការវាយប្រហាររបស់អាមេរិកដែលបានទម្លាក់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។ ទោះបីជាទើបតែត្រូវបានផ្សព្វផ្សាយពេញលេញនៅថ្ងៃចន្ទក្តី ប៉ុន្តែក្រឹត្យនេះបានចូលជាធរមានតាំងពីថ្ងៃសៅរ៍មកម្ល៉េះ៕