ផលិតស្បៀងឱ្យបានច្រើន

07-01-2026 16:58

(ប៉េកាំង)៖ សំណាបស្រូវសាលីចំនួន ៨២ ហិកតា នៃសហករណ៍វិជ្ជាជីវៈដាំដុះកសិកម្មទំនើប Congxiang ក្នុងស្រុក Taihe ខេត្ត Anhui ប្រទេសចិន​បានបក់រវីកតាមខ្យល់ត្រជាក់ ពណ៌បៃតងជាប់គ្នាបានបន្ថែមភាពរស់រវើកទៅក្នុងវាលស្រែរដូវរងា។

នៅវេលាម៉ោង​ ៧ ពេលព្រឹក ​លោក Xu Congxiang​ បានចាប់ផ្តើមចុះត្រួតពិនិត្យមើលវាលស្រែជាប្រចាំ។​ ​លោក Xu Congxiang​ ក្នុងវ័យ​ ៧២ ឆ្នាំ​​​ បានដាំដុះដំណាំស្បៀងអស់រយៈពេលជាង​ ៥០​ ឆ្នាំ និងជាអ្នកដាំដុះដំណាំស្បៀងល្បីឈ្មោះក្នុងតំបន់។ ​លោកបានប្រាប់អ្នកសារព័ត៌មានថា​ ​ ការលើកទឹកចិត្តដ៏ខ្លាំងបំផុតក្នុងរយៈពេល​ ​​​៥០ ឆ្នាំផ្លាយកន្លងទៅ គឺការផ្តែផ្កាំយ៉ាងស្មោះស្ម័គ្រចំនួន​ពីរលើករបស់អគ្គលេខាធិការលោក Xi Jinping មកកាន់លោក។

នាឆ្នាំ ២០១១ ​លោក Xi Jinping អតីតអនុប្រធានរដ្ឋចិន​ បាន​អញ្ជើញចុះត្រួតពិនិត្យការងារនៅភូមិ​​​ Zhanghuai ស្រុក Taihe និងបានឈ្វេងយល់ពីស្ថានភាពដាំដុះស្រូវសាលី ចំពោះលោក Xu Congxiang​ និងប្រជាកសិករផ្សេងទៀត​។ ពេលឮថា វាលស្រែដែលគ្រប់គ្រងដោយលោក Xu Congxiang​​ ​មានទិន្នផលប្រចាំឆ្នាំរហូតដល់ទៅជាង ​១០៥០០គីឡូក្រាមក្នុងមួយហិតកា ​ដែលច្រើនជាង​កម្រិតធម្យម ៣០០០ គីឡូក្រាម ​លោក Xi Jinping មានទឹកចិត្តសប្បាយរីករាយណាស់។ លោកបានលើកទឹកចិត្ត​ Xu Congxiang​​ ឱ្យ​បន្តស្វែងរកការរីកចម្រើនផ្នែកបច្ចេកវិទ្យាដាំដុះស្រូវសាលី ដើម្បីចូលរួមចំណែកបន្ថែមទៀត​ សម្រាប់ការផលិតស្បៀង​របស់ប្រទេសចិន​។

ក្នុងរយដូវ​ក្តៅឆ្នាំ​​២០២២ ​ស្រូវសាលីដែលលោក​ Xu Congxiang​​ ដាំដុះសម្រេចបាននូវ​ការ​ប្រមូលផលច្រើនបំផុត ជាលក្ខណៈប្រវត្តិសាស្រ្ត​ ទិន្នផលនៃស្រូវ​សាលីជាច្រើនប្រភេទ ក្នុងមួយ​ហិកតាមានចំនួន​លើសពី ​១២០០០ គីឡូក្រាម។ លោកបាន​ផ្ញើសារលិខិតជូនលោកអគ្គលេខាធិកាបក្ស​ ដើម្បីរាយការណ៍ពីដំណឹងល្អនេះ។ ​លោក Xi Jinping បានឆ្លើយតបសំបុត្រ​ដោយសង្ឃឹមថា​​ ​អ្នកដាំដុះធំអាចដើរតួនាទីនៃឧត្តមភាព សម្រាប់ការដាំដុះដោយទ្រង់ទ្រាយធំ ​និងប្រើប្រាស់យ៉ាងសកម្មនូវ​បច្ចេកវិទ្យាសកិកម្ម​ទំនើប ​ដឹកនាំកសិករដាំដុះខ្នាតតូច​ ដាំដុះដំណាំស្បៀងឱ្យបានច្រើន​​ និង​ឱ្យបានល្អ ​ដើម្បីនាំគ្នា​ចូលរួមចំណែកជាកម្លាំងដល់សន្តិសុខស្បៀងជាតិ។

លោក​ Xu Congxiang​​ បានចងចាំការផ្តែផ្តាំរបស់លោក​អគ្គលេខាធិការ​ ​និងបាន​ធ្វើប្រតិបត្តិការភ្លាមៗ។ លោកបាន​បង្កើតសាលារៀនកសិករតាមវាលស្រែ ដើម្បីបង្រៀនបច្ចេកវិទ្យាគន្លឹះ នៃការ​ប្រមូលផលច្រើន។ ​ទង្វើនេះទទួលបាន ការគាំទ្រពីសំណាក់ស្ថាប័នរដ្ឋបាល​ក្នុងតំបន់ ដោយបាន​បង្កើត សមាគមអ្នកដាំដុះដំណាំស្បៀងទ្រង់ទ្រាយធំស្រុក Taihe ដែលមាន​លោក​ Xu Congxiang​​ ជា​ប្រធាន​ ​និង​បានបង្កើត​ក្រុមប្រឹក្សាដាំដុះដំណាំស្បៀង​ នៅឃុំនានា​នៃស្រុកនេះផងដែរ។

អ្នកដំាដុះដំណាំស្បៀងទ្រង់ទ្រាយធំបាន​ធ្វើជា​ ​​"សិស្ស​​"​ របស់​លោក​ Xu Congxiang​​ រួច​ធ្វើជា​​ "​គ្រូ​​"​ សម្រាប់អ្នកដាំដុះខ្នាតតូច​ផ្សេងទៀត ដោយមានអ្នកដាំដុះខ្នាតតូចជាច្រើន ​បាន​ពង្រីកទំហំដាំដុះពីពីរបីមួរដល់រាប់សិបមួរ (​១៥មួរស្មើនឹង​១ ហិកតា) ក្រោមការណែនាំរបស់ពួកគេ។ ​​ក្នុងរយៈពេលត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ​រូបមន្តសហការ​ដែល​អ្នកដាំដុះធំៗ ដឹកនាំអ្នកដាំដុះតូចៗ បានគ្របដណ្តប់​វាលស្រែទំហំ ២ ម៉ឺនហិកតា​នៃស្រុក Taihe ​ ​លោក​ Xu Congxiang​​ និង​អ្នកដើរតាមគាត់​កាន់តែច្រើនឡើងៗ បាន​ចូលរួម​ដាំដុះដំណាំស្បៀង​ ដើម្បីរួមចំណែកដល់ការធានាសន្តិសុខស្បៀងជាតិចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន