សេតវិមាន៖ លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦ (Video inside)
08-01-2026 09:32
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៧ ខែមករា បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីដកសហរដ្ឋអាមេរិកចេញពីអង្គការមិនមែន ក្របខណ្ឌអង្គការសហប្រជាជាតិ UN ចំនួន៣៥ និងអង្គភាព UN ចំនួន៣១ ដែលធ្វើប្រតិបត្តិការផ្ទុយទៅនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានបានឱ្យដឹងថាអង្គការអន្តរជាតិទាំងនោះរួមមាន Global Counterterrorism Forum, the International Energy Forum, the UN Peacebuilding Fund និង UN International Trade Centre។ សេតវិមានក៏បានចោទប្រកាន់ដែរថាអង្គការទាំងនេះបានលើកកម្ពស់ គោលនយោបាយអាកាសធាតុជ្រុលនិយម អភិបាលកិច្ចសកល និងកម្មវិធីមនោគមន៍វិជ្ជាដែលផ្ទុយទៅនឹងអធិបតេយ្យ និងផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
ការសម្រេចចិត្តខាងលើទៀតសោត ធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យឡើងវិញលើគ្រប់ស្ថាប័នអង្គការអន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញាដែលសហរដ្ឋអាមេរិកជាសមាជិក ឬជាភាគីចូលរួម៕




