លោក ត្រាំ៖ វ៉េណេស៊ុយអេឡានឹងទិញតែផលិតផលអាមេរិកប៉ុណ្ណោះ ជាមួយលុយបានមកពីកិច្ចព្រមព្រៀងប្រេង (Video inside)

08-01-2026 10:05

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាវ៉េណេស៊ុយអេឡានឹងទិញតែផលិតផលផលិតដោយសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ជាមួយផលចំណេញ ពីអ្វីដែលទីក្រុងវ៉ាស៊ីនតោនអះអាងថាជាកិច្ចព្រមព្រៀងលក់ប្រេងរបស់វ៉េណេស៊ុយអេឡា បន្ទាប់ពីទម្លាក់លោក នីកូឡាស់ ម៉ាឌូរ៉ូចេញពីអំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃពុធ ទី៧ ខែមករា លោក ត្រាំ បានសរសេរដូច្នេះថា «ខ្ញុំទើបតែទទួលបានការជូនដំណឹងថា វ៉េណេស៊ុយអេឡានឹងទិញតែផលិតផលផលិតដោយសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ជាមួយលុយដែលពួកគេទទួលបានពីកិច្ចព្រមព្រៀងប្រេងថ្មីរបស់យើង»។ លោកបន្ថែមថា ផលិតផលទាំងនោះរួមមានផលិតផលកសិកម្ម គ្រឿងម៉ាស៊ីន បរិក្ខារពេទ្យ និងបរិក្ខារថាមពល។

ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងបន្ទាប់ពីក្រសួងថាមពលអាមេរិកបានប្រកាសថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងលើការលក់ប្រេងរបស់វ៉េណេស៊ុយអេឡា ដោយមិនមានកាលកំណត់។ យោធាអាមេរិកបានវាយប្រហារលើវ៉េណេស៊ុយអេឡាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន និងបានចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយារបស់លោក បញ្ជូនទៅកាន់ទោសនៅសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែក្រុមអ្នកច្បាប់បាននិយាយថាប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកគឺជាទង្វើបំពានច្បាស់អន្តរជាតិយ៉ាងច្បាស់ក្រឡែត៕