សីតុណ្ហភាពនៅផ្នែកខ្លះនៃទីក្រុងហុងកុង ចុះត្រជាក់ដល់ ៥.៦អង្សាសេ ក្នុងរដូវរងានេះ (Video inside)
08-01-2026 16:02
(ហុងកុង)៖ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ភាពត្រជាក់ខ្លាំងក្នុងរដូវរងា បានបន្តកើតមានលើទីក្រុងហុងកុង ដោយសីតុណ្ហភាពធ្លាក់ចុះដល់ ១២អង្សាសេនៅទូទាំងទីក្រុង និងទាបដល់ ៥.៩អង្សាសេ នៅតាមសង្កាត់ភាគខាងជើងមួយចំនួន ក្រោមមេឃស្រឡះ និងកាំរស្មីព្រះអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post។
មជ្ឈមណ្ឌលតាមដានអាកាសធាតុហុងកុង បានកត់ត្រាសីតុណ្ហភាពអប្បបរមា ១០អង្សាសេ ឬទាបជាងនេះ នៅក្នុងសង្កាត់ជាច្រើន។ ស្រុក Ta Kwu Ling ទទួលរងនូវសីតុណ្ហភាពត្រជាក់ខ្លាំងបំផុត ដោយធ្លាក់ចុះដល់ ៥.៩អង្សាសេ ខណៈដែលនៅសង្កាត់ Sheung Shui មានសីតុណ្ហភាព ៩.១អង្សាសេ។
ស្របពេលអាកាសធាតុត្រជាក់ និងការជូនដំណឹងអំពីគ្រោះភ្លើងឆេះព្រៃកម្រិតពណ៌ក្រហម នៅតែមានសុពលភាព អ្នកឧតុនិយម បានលុបចោលការព្រមានពីស្ថានភាពចុះអ័ព្ទ នៅពេលព្រឹក។ អាកាសធាតុត្រជាក់បែបនេះ អាចបន្តរហូតដល់ព្រឹកថ្ងៃសុក្រ ដោយសីតុណ្ហភាពនឹងនៅត្រឹម ១២អង្សាសេ នៅតាមតំបន់នានានៃទីក្រុង៕







