អគ្គស្ថានីយវិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន ​​ដាក់ចេញ​​​​វីដេអូ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​រាត្រីសមោសរ​អបអរ​សាទរ​ បុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន​ឆ្នាំ២០២៦ ​ចំពោះទូទាំង​ពិភពលោក

08-01-2026 17:09

(ប៉េកាំង)៖ អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិមចិន ​ដាក់ចេញ​​​​វីដេអូ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​រាត្រីសមោសរ ​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន​​ចំពោះទូទាំង​ពិភពលោក ​​ដែលជា​ការ​ចាប់ដំណើរការ​នៃកម្មវិធី​រាត្រីសមោសរ​ដ៏ឱឡារិក ក្នុង​ខណៈពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន​ខិតចូល​មកដល់នេះ។

នៅឆ្នាំ២០២៥ ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន បាន​ត្រូវអង្គការ​យូណេស្កូ​ដាក់បញ្ចូល ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌អរូបី​របស់មនុស្សជាតិ​​ ដែលក្លាយជា​សម្បត្តិ​វប្បធម៌របស់​មនុស្សជាតិទាំងមូល។ ​នៅយប់ដាច់ឆ្នាំ​តាមចន្ទគតិចិន ​សមាជិកគ្រួសារទាំង​អស់ជួបជុំគ្នា​ទស្សនា​កម្មវិធី​រាត្រីសមោសរ​ អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន​ជាមួយគ្នា ​បាន​ក្លាយជា​ទម្លាប់​មួយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន​របស់​ប្រជាជនចិន ​រាប់រយ​លាន​គ្រួសារ​។

កម្មវិធី​រាត្រីសមោសរ​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីចិន​ឆ្នាំមមី នៃ​អគ្គស្ថានីយវិទ្យុនិង​ទូរទស្សន៍មជ្ឈិមចិន​នឹងរួមជាមួយទស្សនិកជនទូទាំងពិភពលោក ទទួលស្វាគមន៍​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីចិន​ឆ្នាំមមី ​ដែលពោរពេញទៅដោយ​ភាពរស់រវើក​និង​​សិរិមង្គល​​!

វិទ្យុមិត្តភាពកម្ពុជាចិន