ក្រសួងការពារជាតិចិន៖ ប្រទេសនិងប្រជាជនដែលស្រឡាញ់សន្តិភាព គួរតែរួមគ្នាការពាររបៀបរៀបរយអន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ

08-01-2026 17:11

(ប៉េកាំង)៖ ព្រឹកថ្ងៃទី៨ ខែមករា លោកវរសេនីយ៍ឯក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិន បានប្រកាសដំណឹងអំពីបញ្ហាពាក់ព័ន្ធយោធានៅពេលថ្មីៗកន្លងទៅនេះ។

មានការលើកសំណួរថា មន្ត្រីរដ្ឋាភិបាលជប៉ុនបាននិយាយថា ការដែលភាគីជប៉ុនគិតពិចារណាអភិវឌ្ឍ អាវុធនុយក្លេអ៊ែរមិនមែនមិនទទួលខុសត្រូវនោះទេ ហើយមិនច្រានចោលលទ្ធភាពដែលបញ្ជាទិញនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?

លោក Zhang Xiaogang បានថ្លែងថា សហគមន៍អន្តរជាតិដែលបូករួមទាំងប្រទេសអាស៊ីអាគ្នេយ៍ផង សុទ្ធតែមានសំឡេងរិះគន់ ជាបន្តបន្ទាប់ចំពោះនិន្នាការយោធារបស់ជប៉ុន តែភាគីជប៉ុនមិនបានពិចារណា ពីកំហុសរបស់ខ្លួនទេ បែរជាប្រឌិតលេស គ្រប់បែបយ៉ាង ពង្រីកកម្លាំងសព្វាវុធនិងកងទ័ពយ៉ាងខ្លាំង នាំចេញអាវុធមហាប្រល័យយ៉ាងគឃ្លើន រហូតដល់ឃោសនាបំប៉ោងថា ត្រូវមានអាវុធនុយក្លេអ៊ែរដោយមិនអើពើពីការថ្កោលទោសរបស់ពិភពលោក ដែលលាតត្រដាងពី ឧបាយកលអាក្រក់ នៃកម្លាំងស្តាំនិយមជប៉ុនដែលចង់ជំរុញ “ការធ្វើយោធូបនីយកម្មម្តងទៀត” ។ ប្រទេសនិងប្រជាជន ដែលស្រឡាញ់សន្តិភាព សុទ្ធតែត្រូវមើលឃើញឱ្យច្បាស់ពីឧបាយកលដ៏អាក្រក់នៃរដ្ឋាភិបាលជប៉ុន រួមគ្នាការពារ របៀបរៀបរយអន្តរជាតិ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ដើម្បីគាំពារយ៉ាងមុតមាំនូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន