អឺរ៉ុបពិភាក្សាអំពីវិធានការឆ្លើយតប ចំពោះការគំរាមកំហែងរបស់អាមេរិកដែលចង់បានកោះហ្គ្រីនឡែន (Video inside)

08-01-2026 21:21

(គែរ)៖ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី កាចា កាឡាស (Kaja Kallas) បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា អឺរ៉ុបបានពិភាក្សាអំពីវិធានការឆ្លើយតប ប្រសិនបើការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ក្នុងការចង់បានកោះហ្គ្រីនឡែនក្លាយជាការពិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី កាឡាស បានប្រាប់អ្នកយកព័ត៌មានថា «សារដែលយើងបានឮទាក់ទងនឹងហ្គ្រីនឡែន គឺគួរឱ្យព្រួយបារម្ភបំផុត»

ទោះបីជាអ្នកនាំពាក្យសេតវិមានអះអាងថា លោក ត្រាំ នៅតែប្តេជ្ញាចំពោះសម្ព័ន្ធមិត្តណាតូក៏ដោយ ក៏លោកស្រីបានកត់សម្គាល់ថា ក្រុមការងារសន្តិសុខជាតិអាមេរិកកំពុងពិភាក្សាយ៉ាងសកម្មអំពី «ការទិញ» ដែនដីស្វយ័តរបស់ដាណឺម៉ាកមួយនេះ៕