ប្រធានាធិបតីកូរ៉េខាងត្បូង នឹងធ្វើទស្សនកិច្ចទៅកាន់ជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយលោកស្រី Takaichi (Video inside)
09-01-2026 08:54
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមករា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃសុក្រ ទី៩ ខែមករាថាលោក Lee និងលោកស្រី Takaichi នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលមួយ ក្នុងទីក្រុង Nara នៅថ្ងៃទី១៣ ខែមករា រួមជាមួយពិធីលាងសាយភោជន៍ ជាទីដែលមេដឹកនាំទាំង២ត្រូវបានរំពឹងថានឹងពិភាក្សាអំពីកិច្ចការក្នុងតំបន់ និងពិភពលោក រួមទាំងសេដ្ឋកិច្ច និងបញ្ហាសង្គម។
មេដឹកនាំនៃប្រទេសទាំង២ ក៏នឹងត្រូវចូលរួមព្រឹត្តិការណ៍ការទូតជាមួយគ្នាផងដែរ ហើយលោក Lee នឹងមានជំនួបដាច់ដោយឡែកជាមួយពលរដ្ឋ កូរ៉េខាងត្បូងដែលកំពុងរស់នៅ ក្នុងប្រទេសជប៉ុន។ តាមសេចក្ដីថ្លែងការណ៍ខាងលើបន្ថែមថាកិច្ចប្រជុំកំពូលនេះមានបំណងពង្រឹងគោលដៅនៃការអភិវឌ្ឍទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងជប៉ុន ក្នុងទិសដៅឆ្ពោះ ទៅរកអនាគតមួយ និងមានស្ថិរភាព៕




