របកគំហើញប្រេងរបស់ក្រុមហ៊ុនអាមេរិក Murphy នៅវៀតណាម អាចជាអណ្ដូងប្រេងធំបំផុតរបស់អាស៊ាន ក្នុងពេល២ទសវត្សរ៍ (Video inside)
09-01-2026 10:12
(HOUSTON)៖ ក្រុមហ៊ុនប្រេង Murphy Oil Corporation របស់សហរដ្ឋអាមេរិកបានឱ្យដឹងកាលពីថ្ងៃទី៧ ខែមករាថាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ខ្លួននៅវៀតណាម បានរកឃើញអណ្ដូងប្រេងដ៏ធំមួយនៅបាតសមុទ្រនៃតំបន់ Hai Su Vang។
នៅលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុន Murphy បាននិយាយថាក្រុមហ៊ុនបុត្រសម្ព័ន្ធ Murphy Cuu Long Tay Oil Co., Ltd., បានរកឃើញអណ្ដូងប្រេងដ៏ធំខាងលើស្ថិតនៅចម្ងាយប្រហែល ៦៥គីឡូម៉ែត្រពីខេត្ត Cuu Long។
តាមក្រុមហ៊ុន Murphy Oil នេះជាអណ្តូងប្រេងដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវបានរកឃើញក្នុងពេលជាង ២ទសវត្សរ៍មកនេះ បន្ទាប់ពីអណ្តូងប្រេងមួយនៅឥណ្ឌូណេស៊ី និង មួយទៀតនៅម៉ាឡេស៊ី៕




