* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាមេរិកនឹងផ្តល់ជំនួយ ៤៥លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងកសាងសន្តិភាពឡើងវិញរវាងកម្ពុជានិងថៃ (Video inside)

09-01-2026 17:05

(វ៉ាស៊ីនតោន)៖ មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប ទទួលបន្ទុកតំបន់អាស៊ីបូព៌ា នាថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ បានលើកឡើងថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយចំនួន ៤៥លានដុល្លារ ដល់កម្ពុជា និងថៃ ដើម្បីពង្រឹងកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងការជួយប្រទេសទាំងពីរ កសាងសន្តិភាពឡើងវិញ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Michael DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា៖
«សហរដ្ឋអាមេរិក នឹងបន្តគាំទ្ររដ្ឋាភិបាលកម្ពុជា និងថៃ ស្របពេលដែលភាគីទាំងពីរ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ហើយត្រួសត្រាយផ្លូវ ដើម្បីវិលត្រឡប់ទៅរកសន្តិភាព វិបុលភាព និងស្ថិរភាពឡើងវិញ សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល»។

លោក DeSombre បានឱ្យដឹងថា សហរដ្ឋអាមេរិក នឹងផ្តល់ថវិកាចំនួន ១៥លានដុល្លារ សម្រាប់កិច្ចប្រឹងប្រែងស្តារស្ថិរភាពនៅតំបន់ព្រំដែន ដើម្បីជួយសហគមន៍មូលដ្ឋាន ស្តារជីវភាពរស់នៅឡើងវិញ និងគាំទ្រដល់អ្នកដែលបានភៀសខ្លួន ដោយសារជម្លោះនាពេលថ្មីៗនេះ។

ក្រៅពីនេះ ថវិកាចំនួន ១០លានដុល្លារ នឹងត្រូវផ្តល់សម្រាប់ការងារដោះ និងបោសសម្អាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏នឹងផ្តល់ថវិកា ២០លានដុល្លារ សម្រាប់កិច្ចផ្តួចផ្តើមនានា ដើម្បីជួយកម្ពុជា និងថៃ ប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរគ្រឿងញៀន ព្រមទាំងកម្មវិធីផ្សេងៗទៀត។

គួរបញ្ជាក់ថា បើតាមមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Michael DeSombre នឹងជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់របស់ថៃ និងកម្ពុជា នៅទីក្រុងបាងកក និងទីក្រុងភ្នំពេញ នាថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ព្រមទាំងកិច្ចប្រឹងប្រែងទូលំទូលាយ ក្នុងការលើកកម្ពស់ផលប្រយោជន៍រួម នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលកាន់តែមានសុវត្ថិភាព រឹងមាំ និងរីកចម្រើនថែមទៀត៕