ក្រុមគណបក្សនយោបាយ Greenland ៖ យើងមិនចង់ក្លាយជាប្រជាជនអាមេរិកនោះទេ (Video inside)
10-01-2026 15:52
(ដាណឺម៉ាក)៖ «យើងមិនចង់ក្លាយជាប្រជាជនអាមេរិកនោះទេ»។ នេះជាការលើកឡើងរបស់បណ្ដាគណបក្សនយោបាយនៃដែនដី Greenland បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងជាថ្មីពីការប្រើកម្លាំងបាយដើម្បីគ្រប់គ្រងលើដែនដីស្វយ័តរបស់ដាណឺម៉ាកក្នុងតំបន់អាក់ទិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
សេចក្ដីថ្លែងការណ៍របស់គណបក្សនយោបាយនៅ Greenland កាលពីថ្ងៃសុក្រ ទី៩ ខែមករា ធ្វើឡើងក្រោយលោក ត្រាំបាននិយាយម្ដងហើយម្ដងទៀតថាទីក្រុងវ៉ាស៊ីនតោន នឹងធ្វើមួយលើ Greenland មិនថាពួកគេចូលចិត្ត ឬមិនចូលចិត្តក៏ដោយ។ មេដឹកនាំនៃគណបក្សនយោបាយចំនួន៥ នៅក្នុងរដ្ឋសភា Greenland បានគូសបញ្ជាក់ដូច្នេះថា «យើងមិនចង់ក្លាយជាប្រជាជនអាមេរិកឡើយ» ហើយយើងក៏មិនចង់ក្លាយជាប្រជាជនដាណឺម៉ាកនោះដែរ។ យើងចង់ធ្វើជាប្រជាជន Greenland។ អនាគតរបស់ Greenland គួរតែត្រូវបានសម្រេចដោយប្រជាជន Greenland។
គួរបញ្ជាក់ថា ដាណឺម៉ាក និងបណ្ដាមេដឹកនាំអឺរ៉ុបជាច្រើនបានបង្ហាញការភ្ញាក់ផ្អើលជាខ្លាំងចំពោះការសម្លុតគំរាមរបស់លោក ត្រាំ ដែលថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រង Greenland ជាទីដែលសហរដ្ឋអាមេរិកមានមូលដ្ឋានទ័ពឈរជើងស្រាប់។ លោក ត្រាំ បានអះអាងថាការគ្រប់គ្រង Greenland គឺជារឿងសំខាន់បំផុតចំពោះសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក នៅចំពោះមុខការកើនឡើងសកម្មភាពយោធារបស់ចិន និងរុស្ស៉ីក្នុងតំបន់អាក់ទិក៕





