* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពីកង់១គ្រឿង ទៅកាន់អនាគតល្អប្រសើរដល់មួយគ្រួសារ

11-01-2026 16:17

(ក្រុងរុនតាឯក)៖ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាតានី ស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតឯក ក្រុងរុនតាឯកតេជោសែន មានរៀបចំពិធីប្រគល់អំណោយកង់ដែលជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលជូនដល់ដល់សិស្សានុសិស្ស។

លោក វុត សត្រា អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងរុនតាឯកតេជោសែន បានថ្លែងនូវការដឹងគុណដល់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានជួយសម្របសម្រួលជាមួយCFRDក្នុងការផ្តល់នូវអំណោយដ៏មានតម្លៃបំពេញបាននូវតម្រូវការចាំបាច់ដល់ប្រជាជននៅនឹងមូលដ្ឋាន។ លោកបន្ថែមថា កង់នេះបានផ្តល់នូវក្តីសង្ឃឹម ក្តីរំពឹងខ្ពស់ដល់ក្រុមគ្រួសារ និងសិស្សផ្ទាល់ក្នុងការប្រឹងប្រែងសិក្សារៀនសូត្រ។

ក្នុងនាមគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាល លោកស្រី ហួរ លីណា នាយិកាសាលាបឋមសិក្សាតានីបានថ្លែងដោយក្តីរំជួលចិត្តថា វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានជួយរួមចំណែកយ៉ាងសកម្ម ដោយរាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ បណ្ណាល័យ កញ្ចប់ Panda ហើយថ្ងៃនេះទទួលបាននូវអំណោយកង់ដោយបានជួយដល់ សិស្សានុសិស្សដែលមានស្ថានភាពលំបាក ជាពិសេសសិស្សដែលរស់នៅឆ្ងាយពីសាលារៀន ដើម្បីកាត់បន្ថយការលំបាក ក្នុងការធ្វើដំណើរ បង្កើនការចូលរួមសិក្សាទៀងទាត់ និងកាត់បន្ថយអត្រាឈប់រៀនមុនកំណត់។

ក្នុងនាមជាអន្តរការីលើការជួយជំនួយនេះដល់សាលាបឋមសិក្សាតានី លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី បានថ្លែងថាអំណោយកង់ទាំងនេះ ត្រូវបានចាត់ទុកថាជាកម្លាំងចិត្ត និងជាឧបករណ៍សំខាន់មួយ ក្នុងការជួយសិស្សបន្តការសិក្សាបានដោយទំនុកចិត្ត និងសុវត្ថិភាព ហើយកង់នេះបានជួយដល់ គ្រួសាររបស់សិស្ស នៅក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយលោកក៏បានស្នើសុំឱ្យវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងភាគីមូលនិធិចិនCFRD បន្តគាំទ្រសកម្មភាពមនុស្សធម៌ និងវិស័យអប់រំនៅក្នុងក្រុងរុនតាឯកតេជោសែន ក្នុងស្រុកបន្ទាយស្រី និងជាពិសេសរួមចំណែក ក្នុងការកសាងអនាគតដ៏រីកចម្រើន និងចីរភាពសម្រាប់កុមារកម្ពុជា៕

វិទ្យុមិត្តភាពកម្ពុជាចិន