* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឈ្វេងយល់ពីប្រទេសអ៉ីរ៉ង់ ខណៈប្រទេសមួយនេះកំពុងបាតុកម្មទូទាំងប្រទេស (Video inside)

12-01-2026 09:01

(អ៉ីរ៉ង់)៖ ប្រទេសអ៉ីរ៉ង់ Iran (ឈ្មោះផ្លូវការ៖ សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់) គឺជាប្រទេសសំខាន់មួយនៅតំបន់មជ្ឈឹមបូព៌ា ដែលមានឥទ្ធិពលខ្លាំងទាំងផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ និងភូមិសាស្ត្រនយោបាយ នៅពេលនេះ (គិតថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦) ចំនួនអ្នកស្លាប់នៅក្នុងការបង្ក្រាបបាតុកម្មទូទាំងប្រទេសអ៉ីរ៉ង់ បានកើនឡើងដល់ ៥៣៨នាក់ ខណៈមនុស្សជាង១០.៦០០នាក់ត្រូវបានចាប់ឃុំខ្លួន។

រាជធានី៖ តេហេរ៉ង់
ប្រជាជន៖ ប្រហែល ៨៩ លាននាក់
ផ្ទៃដី ១.៦៤៨.១៩៥ គីឡូម៉ែត្រការ៉េ
ភាសាផ្លូវការ៖ ភាសាភឺស្យាន (Farsi)
សាសនា៖ អ៉ីស្លាមនិកាយស៊ីអ៉ីត (ភាគច្រើន)
រូបិយប័ណ្ណ៖ រៀលអ៉ីរ៉ង់ (IRR)

មេដឹកនាំអំណាចខ្ពស់បំផុត គឺលោក Ali Khamenei មេដឹកនាំកំពូល (Supreme Leader) កាន់អំណាចតាំងពីឆ្នាំ ១៩៨៩។ អំណាចរបស់មេដឹកនាំកំពូល៖ គ្រប់គ្រងយោធា (IRGC), នយោបាយសន្តិសុខ, តុលាការ, ទូរទស្សន៍ជាតិ និងទិសដៅយុទ្ធសាស្ត្ររដ្ឋ (ជាអ្នកសម្រេចចិត្តចុងក្រោយនៃប្រទេស)

ប្រធានាធិបតីអ៉ីរ៉ង់ Masoud Pezeshkian ចូលកាន់តំណែងនៅឆ្នាំ ២០២៤។ ប្រធានាធិបតីគ្រប់គ្រងរដ្ឋាភិបាល សេដ្ឋកិច្ច និងគោលនយោបាយប្រចាំថ្ងៃ (អំណាចនៅក្រោមការគ្រប់គ្រងរបស់មេដឹកនាំកំពូល Supreme Leader)។ រចនាសម្ព័ន្ធអំណាចអ៉ីរ៉ង់ «មេដឹកនាំកំពូល» អំណាចលើសគេ។ អ៉ីរ៉ង់មិនមែនប្រធានាធិបតីជាមេដឹកនាំអំណាចខ្ពស់បំផុត។

អ៉ីរ៉ង់គឺជាអរិយធម៌បុរាណមួយក្នុងចំណោមអរិយធម៌ចាស់ជាងគេលើពិភពលោក ជាបេតិកភណ្ឌនៃអាណាចក្រធំៗដូចជា អាណាចក្រអាខែមេនីត ប៉ាថៀន និងសាសានីត។ ទីតាំងប្រវត្តិសាស្ត្រដូចជា Persepolis បង្ហាញពីអំណាចអធិរាជកាលបុរាណ។

សេដ្ឋកិច្ច និងធនធាន អ៉ីរ៉ង់មានទុនបម្រុងប្រេង និងឧស្ម័នធម្មជាតិ ធំជាងគេលំដាប់ពិភពលោក។

សេដ្ឋកិច្ចរងឥទ្ធិពលពីទណ្ឌកម្មអន្តរជាតិ ប៉ុន្តែមានទីផ្សារក្នុងស្រុកធំ

ភូមិសាស្ត្រនយោបាយ៖ អ៉ីរ៉ង់មានតួនាទីសំខាន់ក្នុងតំបន់មជ្ឈឹមបូព៌ា មានឥទ្ធិពលលើតំបន់ជុំវិញឈូងសមុទ្រពឺស្យាន អ៉ីរ៉ាក់ ស៊ីរី លីបង់ និងយេមែន។ ទំនាក់ទំនងជាមួយ សហរដ្ឋអាមេរិក និង អ៉ីស្រាអែល មានភាពតានតឹង ខណៈទំនាក់ទំនងល្អជាមួយ ចិន និង រុស្ស៊ី ។

វប្បធម៌៖ អ៉ីរ៉ង់ល្បីល្បាញដោយ កំណាព្យ ស្ថាបត្យកម្ម សិល្បៈ និងម្ហូបអាហារ ដូចជា កាព្យរបស់ Hafez និង Rumi ក្រណាត់ព្រំ និងអាហារបែបអ៉ីរ៉ង់៕