* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ជប៉ុន ចេញប្រមាញ់រកប្រភពរ៉ែកម្រនៅក្រោមបាតសមុទ្រ ខណៈដែលចិនរឹតបន្តឹងការផ្គត់ផ្គង់ (Video inside)

12-01-2026 10:58

(តូក្យូ)៖ នាវារុករករ៉ែរបស់ប្រទេសជប៉ុន បានចេញដំណើរទៅកាន់តំបន់ថ្មប៉ប្រះទឹកដាច់ស្រយាលមួយ នាថ្ងៃចន្ទ ទី១២ ខែមករានេះ ដើម្បីស្វែងរកប្រភពនៃរ៉ែកម្រ ខណៈទីក្រុងតូក្យូមានបំណងទប់ស្កាត់ការពឹងផ្អែកលើរ៉ែសំខាន់ៗរបស់ចិន ចំពោះមុខការរឹតបន្តឹងការផ្គត់ផ្គង់ពីសំណាក់ទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បេសកកម្មសាកល្បង ១ខែនៃនាវាជប៉ុន Chikyu នៅក្បែរកោះ Minamitori ចម្ងាយប្រហែល ១ ៩០០គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងតូក្យូ នឹងក្លាយជាការប៉ុនប៉ងដំបូងគេបង្អស់លើពិភពលោក ដើម្បីបានរ៉ែកម្រក្រោមបាតសមុទ្រ ជម្រៅ ៦គីឡូម៉ែត្រ។ បើតាមលោក Shoichi ‍Ishii ដែលជាប្រធានគម្រោងគាំទ្រដោយរដ្ឋាភិបាល «បេសកកម្មមួយរបស់យើង គឺបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រផលិតក្នុងស្រុក ដើម្បីធានាឱ្យមានស្ថិរភាពនៃការផ្គត់ផ្គង់សារធាតុរ៉ែ ដែលចាំបាច់សម្រាប់ឧស្សាហកម្ម»។

គួរបញ្ជាក់ថា ជប៉ុន ដូចជាសម្ព័ន្ធមិត្តរបស់លោកខាងលិចដទៃទៀតដែរ បាននិងកំពុងកាត់បន្ថយការពឹងផ្អែកលើចិន ទាក់ទងនឹងសារធាតុរ៉ែដ៏សំខាន់ សម្រាប់បម្រើឱ្យការផលិតរថយន្ត ស្មាតហ្វូន និងសម្ភារយោធា។ វាក៏ជាកិច្ចខិតខំប្រឹងប្រែងបន្ទាន់មួយដែរ នៅចំពោះមុខជម្លោះការទូតរវាងតូក្យូ និងប៉េកាំង។

ចិន កាលពីសប្តាហ៍មុន បានហាមឃាត់ការនាំចេញទំនិញ ដែលប្រើប្រាស់សម្រាប់គោលបំណងស៉ីវិល និងយោធា ទៅកាន់ជប៉ុន រួមទាំងរ៉ែសំខាន់ៗមួយចំនួន។ កាសែតអាមេរិក Wall Street Journal បានរាយការណ៍ថា ទីក្រុងប៉េកាំង ក៏ផ្តើមរឹតបន្តឹងការនាំចេញរ៉ែកម្រទៅជប៉ុនកាន់តែទូលំទូលាយផងដែរ៕