* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កូរ៉េខាងត្បូង បើកការស៉ើបអង្កេតឧប្បត្តិហេតុយន្តហោះដ្រូន ក្រោយមានការទទូចពីប្អូនស្រីលោក គីម ជុងអ៊ុន (Video inside)

12-01-2026 13:37

(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះ បានឱ្យដឹងថា អាជ្ញាធរកូរ៉េខាងត្បូង បានបើកការស៉ើបអង្កេតផ្តោតលើ​លទ្ធភាពដែលថាជនស៉ីវិល ប្រហែលជាអាចបង្ហោះដ្រូនដែលកូរ៉េខាងជើងអះអាងថា បានហោះបំពានចូលដែនអាកាសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦។

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ បាននិយាយថា ប្រសិនបើជនស៉ីវិល ពិតជាបានបង្ហោះយន្តហោះដ្រូនទាំងនោះមែន វានឹងជាបទល្មើសធ្ងន់ធ្ងរមួយ ដែលគំរាមកំហែងសន្តិសុខរបស់ប្រទេសកូរ៉េខាងត្បូង និងសន្តិភាពនៅឧបទ្វីបកូរ៉េទាំងមូល។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើងថា ទីក្រុងសេអ៊ូលមានឆន្ទៈធ្វើការស៉ើបអង្កេតរួមគ្នាជាមួយកូរ៉េខាងជើង ជុំវិញករណីនេះ ប៉ុន្តែមិនបានដាក់សំណើ ទៅកាន់ទីក្រុងព្យុងយ៉ាងទេ។

កាលពីថ្ងៃសៅរ៍ យោធាកូរ៉េខាងជើង បានចោទថា កូរ៉េខាងត្បូងបានធ្វើសកម្មភាពបង្កហេតុ តាមរយៈការបញ្ជូនយន្តហោះដ្រូន បំពានចូលដែនអាកាសរបស់ប្រទេសកូរ៉េខាងជើង ហើយដ្រូនទាំងនោះត្រូវបានបាញ់ទម្លាក់។ ភ្លាមៗនោះ យោធាកូរ៉េខាងត្បូង បានចេញបកស្រាយថា ខ្លួនមិនបានធ្វើប្រតិបត្តិការដ្រូន ដែលត្រូវបានអះអាងដោយកូរ៉េខាងជើងទេ ហើយបានគូសបញ្ជាក់ថា កូរ៉េខាងត្បូងមិនមានចេតនាបង្កហេតុជាមួយកូរ៉េខាងជើងឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ អ្នកនាង Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទូចឱ្យទីក្រុងសេអ៊ូល បើកការស៉ើបអង្កេតលម្អិតជុំវិញករណីនេះ ដើម្បីផ្តល់ការបកស្រាយឱ្យច្បាស់លាស់ ព្រោះអ្វីដែលសំខាន់ គឺយន្តហោះដ្រូនទាំងនោះ ហោះចេញមកពីកូរ៉េខាងត្បូង។ កូរ៉េខាងជើង ក៏ធ្លាប់អះអាងអំពីករណីដ្រូនមួយផ្សេងទៀត ដែលបំពានចូលដែនអាកាសរបស់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២៥ ផងដែរ៕