* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បទវិភាគ៖ ការដែលអ្នកធ្វើដំណើរតាមយន្តហោះមានចំនួនលើសពី៥រយលាននាក់ ជាសក្ខីភាពនៃការលើកកម្ពស់កម្លាំងជាតិចម្រុះរបស់ប្រទេសចិន

12-01-2026 17:45

(ប៉េកាំង)៖ នាពេលបច្ចុប្បន្នប្រទេសចិន មានភាពមមាញឹកលើផ្លូវអាកាសមិនធ្លាប់មានពីមុនមក។ នាពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិនបានបង្ហាញទិន្នន័យថា គិតរហូតដល់ឆ្នាំ២០២៥ អ្នកធ្វើដំណើរតាមយន្តហោះរបស់ ប្រទេសចិនមានចំនួនលើសពី៥រយលាននាក់ ប្រទេសចិនបានក្លាយជាប្រទេសដែលមាន ចំនួនអ្នកធ្វើដំណើរតាមយន្តហោះច្រើនបំផុត នៅលើពិភពលោក។ ទ្រង់ទ្រាយ៥រយលាននាក់ ប្រមាណ ១,៥ដងនៃចំនួនប្រជាជនរបស់អាមេរិក ចំនួននេះដែរក៏ច្រើនជាង ចំនួនប្រជាជនសរុបនៃប្រទេសអឺរ៉ុបផងដែរ ។

នៅឆ្នាំ២០២៥ លំហអ្នកធ្វើដំណើរតាមយន្តហោះរបស់ចិន ត្រូវជា៣៩ភាគរយក្នុងប្រព័ន្ធគមនាគមន៍ចម្រុះ បានកើនឡើង៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ។ ការធ្វើដំណើរតាមយន្តហោះ គឺជាជម្រើសដែលមានតម្លៃថ្លៃរបស់មនុស្សភាគតិចមួយចំនួន ប៉ុន្តែបច្ចុប្បន្ននេះបានក្លាយជាវិធីសាស្រ្តធ្វើដំណើរធម្មតារបស់ប្រជាពលរដ្ឋ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានពន្លឿន ការស្តារឡើងវិញនូវ “ការចាប់ដៃគ្នានៅលើអាកាស”ជាមួយពិភពលោក។

ទិន្នន័យបានបង្ហាញថា នៅឆ្នាំ២០២៥ ជើងយន្តហោះអន្តរជាតិបានស្តារឡើងវិញមានចំនួនលើសពី៩០ភាគរយនៃចំនួនឆ្នាំ២០១៩ ចំនួនដឹកជញ្ជូនអ្នកដំណើរអន្តរជាតិបានកើនឡើង២១,៦ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ។ សន្ទស្សន៍ទាំងពីរនេះ សុទ្ធតែជាសញ្ញាគត់សម្គាល់ថា កម្រិតនៃការតភ្ជាប់រវាងចិន និងពិភពលោកទាំងមូលបានស្តារឡើងវិញជាមូលដ្ឋាន ហើយបានឆ្ពោះទៅកាន់កម្រិតថ្មី។

ខណៈពេលខ្សែផ្លូវហោះហើរទៅកាន់អឺរ៉ុបនិងអាមេរិកបានកើនឡើងដោយនឹងនរ ទំនាក់ទំនងខាងអាកាសចរណ៍រវាងចិន និងប្រទេសរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ក៏ត្រូវបានលើកកម្ពស់យ៉ាងខ្លាំងផងដែរ ។ ចាប់ពីឆ្នាំ២០១៧ ដល់ចុងខែមិថុនា ឆ្នាំ២០២៥ ប្រទេសចិននិងប្រទេសរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” សម្រេចបាននូវជើងហោះហើរចំនួន ១លាន៥សែន៥ម៉ឺន៩ពាន់លើក បានដឹកជញ្ជូនអ្នកដំណើរចំនួន២រយលាននាក់ ដឹកជញ្ជូនទំនិញចំនួន៥លាន ៩សែន៥ម៉ឺន១ពាន់តោន ត្រូវជា៥៩,៣ភាគរយ ៥៩,២ភាគរយនិង២៥,៨ភាគរយដោយឡែកពីគ្នា ក្នុងទំហំសរុបនៃការដឹកជញ្ជូនតាមអាកាសចរណ៍អន្តរជាតិ។

នៅឆ្នាំ២០២៥ អាកាសចរណ៍ស៊ីវិលចិនបានពន្លឿនការកសាងហេដ្ឋារចនាសម័្ពន្ធ ដែលបានជំរុញឱ្យវិស័យ នេះសម្រេចបាន នូវការវិនិយោគខាងអចលនាទ្រព្យចំនួនលើសពី១២០ពាន់លានយាន់ប្រាក់ចិន ហើយតំបន់សេដ្ឋកិច្ចពិសេស ដែល ផ្តោត លើ វិស័យ អាកាសចរណ៍ (Airport Economic Zones) និងចាត់ទុកព្រលានយន្តហោះជាស្នូលបានក្លាយជា ចំណុចកើនឡើងថ្មីនៅទូទាំងប្រទេសចិន ។ មជ្ឈមណ្ឌលអាកាសចរណ៍អន្តរជាតិនៅសង្កាត់ ដាស៊ីន ក្រុងប៉េកាំង សង្កាត់ ភូតុង ក្រុងសៀងហៃ និងសង្កាត់ បៃហួន ក្រុងក្វាងតុងជាដើម បានអភិវឌ្ឍទៅជាសង្កាត់សេដ្ឋកិច្ចលើ វិស័យអាកាសចរណ៍ចម្រុះ ដែលប្រមូលផ្តុំគ្នានូវឡូជីស្ទិក ពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងផលិតកម្មបច្ចេកវិទ្យាខ្ពស់ជាដើម។

អ្វីដែលទ្រទ្រង់ដល់ការរីកចម្រើន នៃប្រទេសខ្លាំងក្លាខាងអាកាសចរណ៍ មិនត្រឹមតែទីផ្សារនិងកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធប៉ុណ្ណោះទេ ថែមទាំងមាន ខ្សែសង្វាក់ផលិតកម្មមានភាពម្ចាស់ការដែលមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យន្តហោះដឹកអ្នកដំណើរ C919 ដែលផលិតដោយប្រទេសចិនមានអត្រាកាន់តែខ្ពស់ប្រកបដោយភាពនឹងនរក្នុងទីផ្សារយន្តហោះដឹកអ្នកដំណើរនៃប្រទេសចិន ។ ព្រមពេលជាមួយគ្នានេះ ដំណើរផលិតដោយខ្លួនឯងលើវិស័យគន្លឹះ ដូចជាម៉ាស៊ីបញ្ចេះអាកាសចរណ៍ ប្រព័ន្ធអគ្គិសនីអាកាសចរណ៍ សម្ភារៈអាកាសចរន៍ជាដើមក៏បានបង្កើនល្បឿនឆ្ពោះទៅមុខផងដែរ។

ការស្តារភាពរុងរឿងរបស់អាកាសចរណ៍ស៊ីវិលចិន មិនត្រឹមតែជាការបំបែកឧបសគ្គ លើវិស័យគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគំរូបង្ហាញឱ្យឃើញ នូវការលើកកម្ពស់កម្លាំងជាតិចម្រុះទៀតផង។ ចាប់ផ្តើមពី “អាចហោះហើរបាន” ដល់ “ហោះហើរបានល្អ” ចាប់ផ្តើមពី “អ្នកតាមដាន” កា្លយទៅជា “អ្នកណែនាំ” ប្រទេសចិនបាននិងកំពុងចារទំព័រ ការអភិវឌ្ឍថ្មីលើវិស័យអាកាសចរណ៍៕

វិទ្យុមិត្តភាពកម្ពុជាចិន