* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទំហំពាណិជ្ជកម្មចិនឆ្នាំ២០២៥ កើនឡើងខ្ពស់បំបែកកំណត់ត្រា ទោះការនាំចេញទៅអាមេរិក ថយចុះដោយសារពន្ធរបស់លោក ត្រាំ (Video inside)

14-01-2026 13:30

(ប៉េកាំង)៖ នាថ្ងៃពុធនេះ ចិនបាននិយាយថា ទំហំពាណិជ្ជកម្មរបស់ខ្លួន បានកើនឡើងខ្ពស់រហូតបំបែកកំណត់ត្រា កាលពីឆ្នាំ២០២៥ ស្របពេលដែលតម្រូវការពិភពលោកសម្រាប់ទំនិញចិន នៅតែមានភាពរឹងមាំ ទោះបីមានការថយចុះក្នុងការនាំចេញទៅកាន់សហរដ្ឋអាមេរិក ក្រោយលោក ដូណាល់ ត្រាំ ដំឡើងពន្ធក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២៦។

លោក Wang Jun ដែលជាអនុរដ្ឋមន្រ្តីទទួលបន្ទុកផ្នែកគយរបស់ចិន បាននិយាយក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំងថា ទំហំពាណិជ្ជកម្មឆ្នាំ២០២៥ បានកើនឡើងលើស ៤៥ទ្រីលានយាន់ ឬស្មើនឹង៦.៤ទ្រីលានដុល្លារអាមេរិក ជាលើកដំបូង ដែលជាកំណត់ត្រាថ្មីមួយក្នុងប្រវត្តិសាស្រ្ត។ ទិន្នន័យបានបង្ហាញថា ការនាំចេញដែលតាំងពីដើមមក គឺជាក្បាលម៉ាស៉ីនចម្បង​របស់ប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២ លើពិភពលោកមួយនេះ បានកើន៦.១ភាគរយ កាលពីឆ្នាំ២០២៥ ធៀបនឹងឆ្នាំ២០២៤ ខណៈការនាំចូលបានកើន ០.៥ភាគរយ។

នាឱកាសនោះ លោក Wang បានបន្តថា «ប្រទេសមួយចំនួន បានទាញបញ្ហាពាណិជ្ជកម្មឱ្យចូលពាក់ព័ន្ធរឿងនយោបាយ និង​បានរឹតត្បិតការនាំចេញបច្ចេកវិទ្យាទំនើបមកកាន់ប្រទេសចិន ខណៈប្រសិនបើពួកគេមិនបានធ្វើដូច្នោះទេ យើងច្បាស់ជានាំចូល​បន្ថែមមិនខាន»។ លោក Wang បានលើកឡើងបែបនេះ ហាក់ចង់សំដៅដោយប្រយោលទៅលើការដំឡើងពន្ធគយ និងការរឹតត្បិត​របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ ជាចុងក្រោយ លោកអនុរដ្ឋមន្រ្តីចិនបាននិយាយថា សម្លឹងមើលឆ្នាំ២០២៦នេះ ទីផ្សារប្រទេសចិន​នឹងបើកចំហកាន់តែធំ ហើយបន្តផ្តល់ឱកាសសម្រាប់ពិភពលោកទាំងមូល៕