បទវិភាគ៖ ពាណិជ្ជកម្មអន្តរជាតិប្រទេសចិនឆ្ពោះទៅមុខ ផ្ទុយពីនិន្នាការធ្លាក់ចុះនិងបង្ហាញពីភាពធន់ ក្នុងន័យលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់ដើម្បីទទួលឈ្នះនាពេលអនាគត

15-01-2026 16:58

(ប៉េកាំង)៖ យោងតាមទិន្នន័យដែលប្រទេសចិនចេញផ្សាយនៅថ្ងៃទី ១៤ខែមករាបានឱ្យដឹងថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់ប្រទេសចិនបានឈានដល់ ៤៥,៤៧ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៣,៨ ភាគរយបើធៀបនឹងឆ្នាំ២០២៤ ដែលនឹងបន្តរក្សាតំណែងប្រទេសលេខមួយខាងពាណិជ្ជកម្មទំនិញនៅទូទាំងពិភពលោក។ ក្នុងបរិបទដែលកំណើនសេដ្ឋកិច្ចសកលបានបង្អង់ល្បឿន ឯកតោភាគីនិយមនិងគាំពានិយមបានងើបឡើងវិញ ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិនទទួលបានលទ្ធផលបែបនេះ គឺមិនងាយទេ។

បើពិនិត្យមើលពី “តារាងពិន្ទុ” ឱ្យបានលម្អិត អាចឃើញពីលក្ខណៈពិសេសយ៉ាងច្បាស់លាស់ ពោលគឺ មានទ្រង់ទ្រាយកាន់តែធំ គុណភាពកាន់តែខ្ពស់ និងមានលក្ខណៈពិសេសលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះកាន់តែខ្លាំង។ ប្រទេសចិនសម្រេចបាន នូវកំណើនជាមួយប្រទេសនិងតំបន់យ៉ាងហោចណាស់ចំនួន៦០ភាគរយនៅរាល់មហាទ្វីប ដោយឡែកការនាំចេញទៅកាន់អាស៊ានបានបំបែកចំនួន១ទ្រីលានដុល្លារអាមេរិក រីឯទ្វីបអឺរ៉ុបវិញ ចិនបាននាំចេញគ្រឿងសំអាងចំនួនលើសពី៥០ភាគរយ និងរថយន្តចំនួនជិត៦០ភាគរយ។ល។

បើមើលពីទំហំទឹកប្រាក់អាចឃើញថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់ប្រទេសចិនបានឈានដល់ ៤៥,៤៧ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ៤១,១ ភាគរយបើធៀបនឹងឆ្នាំ២០២០ ។ ជាងនេះទៅទៀត “ក្រុមមិត្តភកិ្ត”ក៏កាន់តែធំឡើងៗ។ នៅឆ្នាំ២០២៥ ប្រទេសចិនបានធ្វើពាណិជ្ជកម្មជាមួយប្រទេសនិងតំបន់ចំនួនជាង២៤០ ហើយសមេ្រចបាននូវកំណើនការនាំចេញ-នាំចូលជាមួយប្រទេសនិងតំបន់ចំនួនជាង១៩០។

ទំហំនៃការកើនឡើងដ៏សមហេតុផលនេះ គឺបានមកពីមានការលើកកម្ពស់គុណភាព ប្រកបដោយប្រសិទ្ធភាព ។ នៅឆ្នាំ២០២៥ ការនាំចេញ-នាំចូលផលិតផលបច្ចេកទេសខ្ពស់របស់ប្រទេសចិនបានពន្លឿនកំណើនចំនួន១១,៤ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ អត្រារួមចំណែកក្នុងកំណើនពាណិជ្ជកម្មអន្តរជាតិសរុបមានចំនួនជិត៦០ភាគរយ ក្នុងពាណិជ្ជកម្មអន្តរជាតិរបស់ចិនមានផលិតផលថ្មី កាន់តែច្រើនឡើងៗ។ ដោយឡែក ការនាំចេញផលិតផលបៃតង ដូចជា “ផលិតផលថ្មីទាំងបី ”(រថយន្តអគ្គិសនី អាគុយលីចូម និងផលិតផលប្រព័ន្ ធPV) និងម៉ាស៊ីនអគ្គិសនីដើរដោយថាមពលខ្យល់ជាដើម បានកើនឡើង២៧,១ភាគរយនិង ៤៨,៧ភាគរយដោយឡែកពីគ្នា ក្នុងពាណិជ្ជកម្មអន្តរជាតិរបស់ចិនមានផលិតផលបៃតងកាន់តែច្រើនឡើងៗ ។តាមរយៈការអភិវឌ្ឍយ៉ាងផុលផុស នៃបច្ចេកទេសបញ្ញាសិប្បនិមិ្មត មនុស្សយន្តលើកដាក់ទំនិញ និងមនុស្សផ្សារដែកដែលផលិតដោយប្រទេសចិនបានបង្ហាញឱ្យឃើញនូវភាពលេចធ្លោ ក្នុងកិច្ចកសាងគម្រោងធំៗនៅបរទេស និងលើកកម្ពស់ផលិតផលវៃឆ្លាតកាន់តែច្រើនឡើងៗសម្រាប់ពាណិជ្ជកម្មអន្តរជាតិរបស់ចិន។

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ក្នុងពាណិជ្ជកម្មអន្តរជាតិរបស់ចិនមានលក្ខណៈពិសេស "កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ" កាន់តែខ្លាំងឡើងៗ ។ បើមើលពីអង្គភាពសេដ្ឋកិច្ចនីមួយៗអាចឃើញថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរបស់ ដៃគូពាណិជ្ជកម្មកំពូលទាំង១០ ត្រូវជា៤៧,៧ភាគរយក្នុងទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់ចិន បានតិចជាង២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ។ នេះមានន័យថា ពាណិជ្ជកម្មអន្តរជាតិរបស់ចិនកាន់តែមានតុល្យភាព ពោលគឺ “ ដៃគូនីមួយៗសុទ្ធតែទទួលបានផលប្រយោជន៍ និងទទួលបានសុខដុមនីយកម្មរួមគ្នា ”

បើមើលពីការនាំចេញអាចឃើញថា ក្រោមទីផ្សារសេរីភាវូបនីយកម្មពាណិជ្ជកម្ម ប្រទេសចិនបានផ្តល់ផលិតផលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងអាចជឿទុកចិត្តបានដល់ពិភពលោកជាបន្តបន្ទាប់ ។ បើមើលពីការនាំចូលអាចឃើញថា ចាប់ផ្តើមពីការរៀបចំយ៉ាងសកម្ម នូវសកម្មភាពមួយចំនួនក្រោមប្រធានបទ “ការនាំចេញទៅកាន់ចិន” ជាបន្តបន្ទាប់ មានដូចជា ពិព័រណ៍នាំចូលចិនអន្តរជាតិជាដើម បានក្លាយទៅជា “ច្រកនាំចូល”ក្នុងសេដ្ឋកិច្ចចិន ប្រទេសចិនបានក្លាយជាទីផ្សារនាំចូលធំទីពីរ នៅលើពិភពលោកក្នុងរយៈពេល១៧ឆ្នាំជាប់ៗគ្នា។ ទិន្នន័យថ្មីបំផុតបានបង្ហាញថា នៅដើមត្រីមាសទាំងបីក្នុងឆ្នាំ២០២៥ ប្រទេសចិនជាគោលដៅនាំចេញដ៏សំខាន់នៃប្រទេសនិងតំបន់ចំនួន៧៩នៅលើពិភពលោក។

ក្នុងឆ្នាំថ្មី នឹងមានកត្តាមិនច្បាស់លាស់ជាច្រើន។ ប៉ុន្តែ ក្នុងគ្រាកាន់តែពិបាក កាន់តែត្រូវបោះជំហានទៅមុខ។ ផ្អែកលើមូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏្លខ្លាំងក្លា ពាណិជ្ជកម្មអន្តរជាតិរបស់ចិនមានជំនឿចិត្តឆ្ពោះទៅមុខដោយយកឈ្នះឧបសគ្គ និងទទួលបានការអភិវឌ្ឍថ្មី៕

វិទ្យុមិត្តភាពកម្ពុជាចិន