ផ្លូវស្វែងរករបស់អ្នកសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រ៖ ការខិតខំប្រឹងប្រែងតស៊ូដើម្បីលត់ដែកថែបស្តើងៗ
15-01-2026 17:00
(ប៉េកាំង)៖ «យើងសម្រេចបានផលិតកម្មទ្រង់ទ្រាយធំកាលពីជាងបីខែមុន ហើយបច្ចុប្បន្ននេះ យើងអាចផលិតបានប្រហែល៣ តោនក្នុងមួយថ្ងៃ!» លោក Liao Xi ប្រធានវិស្វករសិប្បកម្មបន្ទះដែកថែប បានចង្អុលទៅរមូរដែកថែប និយាយ ថា «ដែកថែបអាចហែកដោយដៃបាន» ដែលស្តើងដូចស្លាបសត្វត្រយ៉ង និងរលោងដូចកញ្ចក់នៅក្នុងរោងជាង នៃក្រុមហ៊ុនបន្ទះដែកអ៊ីណុក Taigang Shanxi ។
នេះគឺជាសម្ភារៈសមាសធាតុសំខាន់មួយដែលប្រើក្នុងវិស័យអាកាសចរណ៍ គ្រឿងអេឡិចត្រូនិកលំដាប់ខ្ពស់ វិស័យថាមពលថ្មី និងទូរស័ព្ទអេក្រង់បត់បាន។ ពីមុន បច្ចេកវិទ្យា "ដែកថែបដែលអាចហែកបាន" ត្រូវបានគ្រប់គ្រងផ្តាច់មុខដោយបរទេស។
នៅក្នុងខែឧសភា ឆ្នាំ២០២០ អំឡុងពេលលោកអគ្គលេខាធិការ Xi Jinping បានចុះត្រួតពិនិត្យការងារក្រុមហ៊ុននេះ លោកបានរើសយក «ដែកថែបដែលអាចហែកដោយដៃបាន» មួយដុំដើម្បីពិនិត្យយ៉ាងល្អិតល្អន រមួលវាថ្នមៗ ដោយម្រាមដៃរបស់លោក លោកបានកោតសរសើរថា «សិប្បកម្មនេះពិតជាល្អឥតខ្ចោះ វាស្តើងដូចក្រដាស់អាលុយមីញ៉ូម»។ លោកអគ្គលេខាធិការបានផ្តែផ្តាំយ៉ាងស្មោះស្ម័គ្រថា៖ «សង្ឃឹមថា អ្នកទាំងអស់គ្នានឹងបន្តខិតខំប្រឹងប្រែង ដើម្បីទទួលបានសមិទ្ធផលថ្មីឥតឈប់ឈរ ក្នុងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាឧស្សាហកម្មកម្មន្តសាលកម្រិតខ្ពស់ និងបោះជំហានទៅមុខកាន់តែធំក្នុងការគាំទ្រដល់ ឧស្សាហកម្មកម្មន្តសាលជឿនលឿន»។
ដើម្បីអនុវត្តជាក់ស្តែងនូវការផ្តែផ្តាំរបស់អគ្គលេខាធិការ ក្រុមហ៊ុននេះបានបង្កើតក្រុមការងារចំនួនប្រាំពីរ។ ក្រុមមួយក្នុងចំណោម ក្រុមទាំងនេះត្រូវបានប្រគល់ភារកិច្ចឱ្យធ្វើឱ្យស្តើងបន្ថែមទៀតនូវ "ដែកថែបដែលអាចហែកដោយដៃបាន" ដែលមានកម្រាស់ ០,០២ មីលីម៉ែត្រ ដោយឆ្លងកាត់ការបំបែកឧបសគ្គ និងបង្កើតម៉ាកយីហោ ។
បីខែបន្ទាប់ពីការត្រួតពិនិត្យការងាររបស់អគ្គលេខាធិការ លោក Liao Xi និងក្រុមការងាររបស់គាត់បានបំបែកកំណត់ត្រាពិភពលោកមួយលើកទៀត ដោយកាត់បន្ថយកម្រាស់មកត្រឹម ០,០១៥ មីលីម៉ែត្រ ដែលស្មើនឹងមួយភាគប្រាំមួយនៃអង្កត់ផ្ចិតសក់មនុស្ស។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមការងារបានចងចាំនូវការណែនាំរបស់អគ្គលេខា ធិការ ហើយប្រកាន់ខ្ជាប់នូវវិធីសាស្រ្ត "ផលិតមួយជំនាន់ អភិវឌ្ឍមួយជំនាន់ និងរក្សាទុកមួយជំនាន់" ដោយអភិវឌ្ឍ "ដែកថែបដែលអាចហែកដោយដៃបាន" ពីផលិតផលតែមួយទៅជាផលិតផលមួយស៊េរី ដែលមាន ៤ ប្រភេទធំៗ និងជាង ២០ មុខ។ នៅក្នុងខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុនបន្ទះដែកអ៊ីណុក Taigang Shanxi (TISCO) បានដាក់ឱ្យដំណើរការផលិតផលថ្មីពីរដែលផ្អែកលើ "ដែកថែបដែលអាចហែកដោយដៃបាន" គឺសម្ភារៈ superconducting និង photomasks ដែលសម្រេចបាន នូវការបំបែកឧបសគ្គ ដ៏សំខាន់មួយនៅក្នុងវិស័យសម្ភារៈ superconducting៕
វិទ្យុមិត្តភាពកម្ពុជាចិន




