ថៃ៖ អគ្គិភ័យឆាបឆេះបំពង់បង្ហូរទឹកនៅសសរស្ពាន ដែលមានកម្ពស់ជាង ៤០ម៉ែត្រ ក្នុងខេត្តជាប់ទីក្រុងបាងកក (Video inside)

15-01-2026 22:26

(បាងកក)៖ អគ្គិភ័យមួយបានផ្ទុះឡើង កាលពីវេលាម៉ោងប្រហែល ១៩៖០០យប់ នៅត្រង់បំពង់បង្ហូរទឹកសំណល់ ដែលភ្ជាប់ទៅនឹងសសរស្ពាន Bhumibol Bridge 2 ក្នុងខេត្តសមុទ្រប្រាកាន (Samut Prakan) ជាប់ទីក្រុងបាងកក ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សសរស្ពានដែលរងការឆាបឆេះនោះ មានកម្ពស់ជាង ៤០ម៉ែត្រពីផ្ទៃដី។