* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បុរសម្នាក់ប្រដាប់ដោយកាំបិត ត្រូវបានប៉ូលិសទីក្រុងហុងកុងបាញ់ស្លាប់ ក្រោយបង្កការភ័យស្លន់ស្លោនៅផ្សារទំនើបមួយកន្លែង

16-01-2026 11:59

(ហុងកុង)៖ ប៉ូលិសនៅទីក្រុងហុងកុង បានបាញ់បុរសម្នាក់ បន្ទាប់ពីជនរូបនោះប្រដាប់ដោយកាំបិត បានបង្កឱ្យមានការភ័យស្លន់ស្លោ នៅផ្សារទំនើបមួយកន្លែង កាលពីវេលាយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា។ ជនសង្ស័យបានបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅកាន់​មន្ទីរពេទ្យ ដើម្បីសង្រ្គោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន China Daily។

ឧប្បត្តិហេតុខាងលើ បានកើតឡើងកាលពីម៉ោងខ្ទង់៧យប់ នៅតំបន់ផ្សារទំនើប Tuen Mun។ យោងតាមវិដេអូអនឡាញ ជនសង្ស័យ ដែលជាបុរសម្នាក់ពាក់អាវពណ៌ស និងស្ពាយកាបូបពណ៌ខ្មៅ បានកាន់កាំបិតនិងស្រែកគំរាមដាក់គេឯង ហើយដើរសំដៅទៅច្រកទ្វារចូល​ផ្សារទំនើបខាងលើ ជាហេតុនាំឱ្យមនុស្សម្នារត់ចេញយ៉ាងប្រសាច និងស្រែកផ្អើលឆោឡោ។ អំឡុងពេលរត់គេច គេឃើញមាន​ស្រ្តី២នាក់បានជំពប់ជើងដួល ហើយជនសង្ស័យ ក៏បានស្រវ៉ាទៅចាប់ស្រ្តីម្នាក់ ហាក់ប្រុងធ្វើជាចំណាប់ខ្មាំង។ ភ្លាមៗ មន្រ្តីប៉ូលិសម្នាក់ ក៏បានសម្រេចចិត្តបើកការបាញ់ប្រហារយ៉ាងហោច២គ្រាប់ ហើយទីបំផុតជនសង្ស័យបានដួលទៅលើដី ខណៈស្រ្តីទាំង២នាក់ បានគេចខ្លួនដោយសុវត្ថិភាព។

គួរបញ្ជាក់ថា មុនឈានដល់ការបាញ់ប្រហារ ប៉ូលិសបានព្យាយាមព្រមានម្តងហើយម្តងទៀត ឱ្យជនសង្ស័យដែលមានអាយុ៣៤ឆ្នាំ ទម្លាក់កាំបិតចុះ ប៉ុន្តែជននោះមិនព្រមធ្វើតាម ហើយថែមទាំងបង្កើនកម្តៅស្ថានការណ៍កាន់តែខ្លាំង។ ប៉ូលិសហុងកុង បាននិយាយថា ពួកគេ​នឹងស៉ើបអង្កេតថា តើជនរូបនោះបានស្ថិតក្រោមឥទ្ធិពលសារធាតុញៀនឬក៏យ៉ាងណា ដោយសារវត្ថុសង្ស័យជាគ្រឿងញៀន ត្រូវបាន​រកឃើញនៅក្នុងកាបូបរបស់គេ៕