លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា
16-01-2026 16:54
(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី១៦ ខែមករា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Mark Carney នាយករដ្ឋមន្ត្រីកាណាដាដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិននៅវិមានសភាប្រជាជននៃក្រុងប៉េកាំង។
លោក ស៊ី ជីនភីងបានថ្លែងថា ការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងរឹងមាំនៃទំនាក់ទំនងរវាងចិននិងកាណាដា គឺសមស្របនឹងផលប្រយោជន៍នៃប្រទេសទាំងពីរ ហើយក៏មានអំណោផលដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាពរបស់ពិភពលោកផងដែរ។ ភាគីទាំងពីរចិននិងកាណាដាគួរជំរុញទំនាក់ទំនងទ្វេភាគី ឱ្យឈានចូលគន្លងអភិវឌ្ឍន៍ប្រកបដោយភាពរឹងមាំ ស្ថិរភាពនិងចីរភាព ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូន ដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោក ស៊ី ជីនភីងក៏បានលើកឡើងសំណើរ ចំនួន ៤ ចំណួចដើម្បីអភិវឌ្ឍទំនាក់ទំនងចិន-កាណាដា៖ ទី១,ត្រូវធ្វើជាដៃគូដែលគោរពគ្នាទៅវិញទៅមក។ ទី២, ត្រូវធ្វើជាដៃគូដែលរួមគ្នាអភិវឌ្ឍ។ ទី៣, ត្រូវធ្វើជាដៃគូដែលជឿទុកចិត្តគ្នា។ ទី៤,ត្រូវធ្វើជាដៃគូដែលសម្របសម្រួលគ្នា។
ជាការឆ្លើយតប លោក Mark Carney បានថ្លែងថា កាណាដានិងចិនមានប្រវត្តិប្រាស្រ័យទាក់ទងគ្នាដ៏យូរលង់ សេដ្ឋកិច្ចនៃប្រទេសទាំងពីរមានភាពបំពេញបន្ថែមគ្នាខ្ពស់ មានផលប្រយោជន៍រួមដ៏ធំទូលាយ និងពោរពេញទៅដោយ កាលានុវត្តភាព។ ភាគីកាណាដាសូមរំលឹកឡើងវិញពីការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនមួយ ព្រមទាំងខិតខំលើការដើរតាម ទិសដៅតែមួយជាមួយប្រទេសចិន ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងស័យ ដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងថាមពលជាដើម៕
វិទ្យុមិត្តភាពកម្ពុជាចិន




