អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ជាមួយរដ្ឋបាលទេសចរណ៍កាណាដា
16-01-2026 17:56
(ប៉េកាំង)៖ ថ្ងៃទី១៥ ខែមករា ក្នុងឱកាសដែលលោក Carney នាយករដ្ឋមន្រ្តីកាណាដា បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងលោកស្រី Jennifer May ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅប្រទេសចិន បានចុះហត្ថលេខាលើ «លិខិតសម្តែងបំណងស្តីពីកិច្ចសហប្រតិបត្តិការ រវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលទេសចរណ៍កាណាដា» នៅក្រុងប៉េកាំង។
នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ បានអញ្ជើញជាសាក្សីក្នងុពិធីចុះហត្ថលេខា។ រដ្ឋបាលទេសចរណ៍កាណាដា គឺជាស្ថាប័នឯកទេសដែលរដ្ឋាភិបាលកាណាដាបង្កើតឡើង ដើម្បីជំរុញយ៉ាងពេញទំហឹងនូវការអភិវឌ្ឍ វិស័យទេសចរណ៍របស់កាណាដា។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលទេសចរណ៍កាណាដាបានពិគ្រោះពិភាក្សាគ្នា ដើម្បីបង្កើតទំនាក់ទំនងជាលក្ខណៈយន្តការ ដើម្បីជំរុញការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរចិននិងកាណាដា ក៏ដូចជារួមចំណែកជាកម្លាំង ដើម្បីជំរុញឱ្យទំនាក់ទំនងទ្វេភាគី មានការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរ ស្ថិរភាពនិងជានិរន្តរភាព៕
វិទ្យុមិត្តភាពកម្ពុជាចិន




