* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ម៉ាឡេស៊ី បង្កកគម្រោងលទ្ធកម្មរបស់យោធា និងប៉ូលិស ក្រោយផ្ទុះរឿងអាស្រូវពុករលួយ (Video inside)

16-01-2026 18:51

(កូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា ការសម្រេចចិត្តនានាពាក់ព័ន្ធនឹងលទ្ធកម្មរបស់កងកម្លាំងប្រដាប់អាវុធ និងប៉ូលិសដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតរឿងពុករលួយ នឹងត្រូវបង្កកជាបណ្តោះអាសន្ន រហូតទាល់តែមានការអនុលោមតាមច្បាប់ពេញលេញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bernama។

ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីមានការចោទប្រកាន់ពីបទស៊ីសំណូកក្នុងគម្រោងលទ្ធកម្មរបស់កងទ័ព ដែលនាំឱ្យគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បើកប្រតិបត្តិការឆ្មក់ចូលក្រុមហ៊ុនមួយចំនួន និងបង្កកគណនីធនាគាររបស់ជនសង្ស័យ។

អតីតមេបញ្ជាការកងទ័ព និងមនុស្ស ៤នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែមករា។ ដោយឡែក អតីតមេបញ្ជាការកងទ័ព លោក មូហាម៉ាត់ ហាហ៊្វីហ្ស៊ូដេន ចាន់តាន់ (Muhammad Hafizuddeain Jantan) ត្រូវបានដាក់ឱ្យឈប់សម្រាកតាំងពីចុងខែធ្នូ ដើម្បីរង់ចាំការស៊ើបអង្កេត។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា បានបញ្ជាក់ថា រដ្ឋាភិបាលនឹងធ្វើការពិនិត្យ និងរៀបចំរចនាសម្ព័ន្ធប្រព័ន្ធលទ្ធកម្មឡើងវិញ ដើម្បីបិទចន្លោះប្រហោង និងធានាឱ្យមានតម្លាភាពក្នុងការចំណាយថវិកាជាតិ៕