ក្រុមសិទ្ធិមនុស្ស បញ្ចេញតួលេខនៃអ្នកស្លាប់ក្នុងបាតុកម្មនៅអ៉ីរ៉ង់ ខណៈការបង្រ្កាបថយចុះ (Video inside)

17-01-2026 04:54

(តេហេរ៉ង់)៖ សកម្មជនសិទ្ធិមនុស្ស បាននិយាយនាថ្ងៃសៅរ៍ ទី១៧ ខែមករាថា មនុស្សជាង ៣ ០០០នាក់បានស្លាប់នៅក្នុងការតវ៉ាទូទាំងអ៉ីរ៉ង់ ខណៈដែលអ៉ីនធឺណេតចាប់ផ្តេីមមានសេវាឡេីងវិញប៉ុន្តែយឺត ក្រោយការដាច់ភ្លើងអស់រយៈពេល ៨ថ្ងៃ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុម HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានផ្ទៀងផ្ទាត់លេីចំនួនអ្នកស្លាប់ថាមាន ៣ ០៩០នាក់ដែលជាបាតុករ ២ ៨៨៥នាក់។ អ្នកស្រុកនិយាយថា ការបង្រ្កាបហាក់ដូចជាថមថយសម្រាប់ពេលនេះ ចំណែកប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ពីករណីចាប់ខ្លួនបន្ថែមទៀត។

Reuters បានសាកសួរអ្នកស្រុកជាច្រេីន ហេីយពួកគេនិយាយថា នៅក្នុងរដ្ឋធានីតេហេរ៉ង់ មានសភាពស្ងប់ស្ងាត់ ៤ថ្ងៃមកនេះ។ តាមអ្នកស្រុកម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណ យន្តហោះដ្រូនបានហោះហើរពីលើទីក្រុង ប៉ុន្តែមិនមានសញ្ញានៃការតវ៉ាធំៗទេនៅថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រ។

ក្រុមតាមដានសេវាអ៉ីនធឺណេត NetBlocks បានឱ្យដឹងថា សេវាអ៉ីនធឺណេតមានប្រហែល ២ភាគរយនៃកម្រិតធម្មតា។ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Mehr ក៏បានរាយការណ៍ថា សេវាអ៉ីនធឺណេតត្រូវបានស្ដារសម្រាប់អ្នកប្រើប្រាស់មួយចំនួន រីឯគេហទំព័រព័ត៌មាន ISNA រាយការណ៍ថា សេវាផ្ញើសារ SMS ក៏បានដំណើរការឡើងវិញផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល បានរាយការណ៍ថា អ្នកដឹកនាំភាពចលាចលជាច្រើន​ រួមទាំងស្ត្រីឈ្មោះម្នាក់ត្រូវបានចាប់ខ្លួន ដោយសារតែពួកគេមានផែនការសម្ងាត់៕