* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឥណ្ឌូណេស៊ី រកឃើញបំណែកយន្តហោះដែលបាត់ខ្លួន និងសាកសពជនរងគ្រោះម្នាក់

18-01-2026 18:28

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសនៅថ្ងៃអាទិត្យនេះថា ខ្លួនបានរកឃើញបំណែកយន្តហោះឃ្លាំមើលជលផលដែលបាត់ខ្លួន និងបានស្រង់យកសាកសពមនុស្សម្នាក់ក្នុងចំណោម ១០នាក់ដែលនៅលើយន្តហោះ នៅតំបន់ភ្នំដែលមានអ័ព្ទក្នុងខេត្តស៊ូឡាវេស៊ីខាងត្បូង ( South Sulawesi)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យន្តហោះប្រភេទ ATR 42-500 នេះបានបាត់បង់ការទាក់ទងជាមួយប្រព័ន្ធត្រួតពិនិត្យចរាចរណ៍ដែនអាកាសកាលពីរសៀលថ្ងៃសៅរ៍។ នៅលើយន្តហោះមានសហសេវិក ៧នាក់ និងអ្នកដំណើរ ៣នាក់ ដែលជាមន្ត្រីរបស់ក្រសួងកិច្ចការសមុទ្រ និងជលផល។

មន្ត្រីទីភ្នាក់ងារសង្គ្រោះ លោក អាន់ឌី ស៊ុលតង់ (Andi Sultan) បានឱ្យដឹងថា ក្រុមជួយសង្គ្រោះបានប្រទះឃើញបំណែកយន្តហោះនៅទីតាំងផ្សេងៗគ្នានៅជុំវិញភ្នំ Bulusaraung នៅព្រឹកថ្ងៃអាទិត្យ រួមទាំងបំណែកបង្អួច និងតួខ្លួនយន្តហោះ។ បន្ទាប់មកនៅពេលរសៀល ពួកគេបានរកឃើញសាកសពជនរងគ្រោះម្នាក់នៅក្នុងជ្រោះប្រហែល ២០០ម៉ែត្រពីកំពូលភ្នំ។

ប្រធានទីភ្នាក់ងារសង្គ្រោះខេត្ត បានបញ្ជាក់ថា បុគ្គលិកចំនួន ១,២០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីស្វែងរកអ្នកបាត់ខ្លួនដែលនៅសេសសល់ចំនួន ៩នាក់ទៀត ទោះបីជាមានការលំបាកដោយសារអ័ព្ទក្រាស់ និងស្ថានភាពភ្នំក៏ដោយ៕