ប៉ាគីស្ថាន ទទួលសំណើពីអាមេរិកឱ្យចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» នៅហ្គាហ្សា (Video inside)

18-01-2026 15:58

(អ៊ីស្លាម៉ាបាដ)៖ ក្រសួងការបរទេសប៉ាគីស្ថានបានប្រកាសថា នាយករដ្ឋមន្ត្រី លោក សេបាហ្ស ស្សារីហ្វ (Shehbaz Sharif) បានទទួលការអញ្ជើញពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាពសម្រាប់ហ្គាហ្សា»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា «ប៉ាគីស្ថាននឹងបន្តចូលរួមយ៉ាងសកម្មជាមួយកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីសន្តិភាព និងសន្តិសុខនៅតំបន់ហ្គាហ្សា ក្នុងគោលបំណងស្វែងរកដំណោះស្រាយយូរអង្វែងសម្រាប់បញ្ហាប៉ាឡេស្ទីន ស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ»