* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ហ្វីលីពីន ប្រកាសពីការកឃើញឧស្ម័នធម្មជាតិលើកដំបូង ក្នុងពេលជាងមួយទសវត្សរ៍ (Video inside)

19-01-2026 02:23

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃចន្ទ ទី១៩ ខែមករា បានប្រកាសពីការរកឃើញឧស្ម័នធម្មជាតិនៅឯអណ្ដូងឧស្ម័នមួយស្ថិតនៅជិតតំបន់រុករកឧស្ម័ន ដែលមានស្រាប់ឈ្មោះថា Malampaya នៃកោះ Palawan ហើយដែលនេះជាការរកឃើញឧស្ម័នធម្មជាតិលើកដំបូងរបស់ហ្វីលីពីន ក្នុងពេលជាងមួយទសវត្សរ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមលោក Marcos អណ្តូងឧស្ម័នខាងលើមានឈ្មោះថា Malampaya East One ឬ MAE-1 ត្រូវបានវាយតម្លៃថាមានស្ដុកឧស្ម័នប្រហែល ២.៧៧ពាន់លានម៉ែត្រគូប ដែលប្រហាក់ហែលនឹងថាមពលអគ្គិសនី ១៤ពាន់លានគីឡូវ៉ាត់ម៉ោងនៅក្នុងមួយឆ្នាំ។

គួរបញ្ជាក់ថា MAE-1 ស្ថិតនៅចម្ងាយ ៥គីឡូម៉ែត្រពីភាគខាងកើតនៃតំបន់រុករកឧស្ម័ន Malampaya ដែលជាគម្រោងរុករកប្រភពឧស្ម័នធម្មជាតិក្នុងស្រុកតែមួយគត់របស់ហ្វីលីពីន។ គម្រោងនេះដែរត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុនចំនួន៣៨ ក្នុងនោះរួមមាន Prime Energy, UC38, PNOC Exploration Corporation និង Prime Oil and Gas Inc៕