* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រថភ្លើងបុកគ្នានៅអេស្ប៉ាញ ផ្ដាច់ជីវិតមនុស្ស ២១នាក់ និងជាច្រើននាក់រងរបួស (Video inside)

19-01-2026 02:55

(ម៉ាឌ្រីដ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអេស្ប៉ាញ នៅថ្ងៃចន្ទ ទី១៩ ខែមករា បានឱ្យដឹងថាមនុស្ស ២១នាក់បានស្លាប់ និង៧០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រថភ្លើងល្បឿនលឿន ២គ្រឿងបុគ្នា នៅក្នុងតំបន់ Andalusia ស្ថិតនៅភាគខាងត្បូងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សោកនាដកម្មខាងលើកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យ នៅពេលដែលរថភ្លើងមួយខ្សែធ្វើដំណើរពីទីក្រុង Malaga ឆ្ពោះទៅកាន់ទីក្រុង Madrid បានរអិលធ្លាក់ចេញពីផ្លូវដែកនៅក្បែរទីក្រុង Adamuz ជ្រុលចូលទៅផ្លូវដែកមួយខ្សែទៀតជាហេតុធ្វើឱ្យបុកគ្នានឹងរថភ្លើងមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរ។ អ្នកនាំពាក្យម្នាក់របស់ប៉ូលិសអេស្ប៉ាញបានប្រាប់ AFP ថាមានមនុស្ស ២១នាក់បានស្លាប់។ ចំណែក លោក Antonio Sanz ជាមន្ត្រីសង្រ្គោះបន្ទាន់ជាន់ខ្ពស់ម្នាក់បាននិយាយនៅឯសន្និសីទសារព័ត៌មានថាមានមនុស្សយ៉ាងហោច ៧៣នាក់បានរងរបួស ហើយចំនួនអ្នកស្លាប់ប្រហែលជាអាចនឹងកើនឡើង ព្រោះមានមនុស្ស ៣០នាក់ដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុនផ្លូវដែក Rail operator Iryo មានមនុស្សប្រហែលជា ៣០០នាក់ បានជិះនៅលើរថភ្លើងធ្វើដំណើរពីទីក្រុង Malaga ឆ្ពោះទៅកាន់ទីក្រុង Madrid។ អាជ្ញាធរកំពុងធ្វើ ការស៊ើបអង្កេតលើគ្រោះថ្នាក់នេះ ស្របពេលនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ក៏បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះផងដែរ៕