Oxfam៖ ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក ឡើងដល់ចំណុចកំពូលថ្មីមួយ (Video inside)

18-01-2026 18:07

(Reuters)៖ អង្គការ Oxfam បានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីពិភពលោក បានកើនឡើង ៣ដង កាលពីឆ្នាំមុន ដែលឈានដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា ខណៈដែលគម្លាតសេដ្ឋកិច្ច និងនយោបាយស៉ីជម្រៅ អាចគំរាមកំហែងដល់ ស្ថិរភាពប្រជាធិបតេយ្យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ ២០២៦។

អង្គការតាមដានភាពក្រីក្រមួយនេះ បានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីពិភពលោក កើនឡើង ១៦ភាគរយ ក្នុងឆ្នាំ ២០២៥ គឺដល់ចំនួន ១៨.៣ទ្រីលានដុល្លារ និងជាការកើនឡើង ៨១ភាគរយចាប់តាំងពីឆ្នាំ ២០២០។ វាបានកើតឡើងនៅពេល ដែលសូម្បីតែមនុស្ស ១នាក់ក្នុងចំណោម ៤នាក់ទូទាំងពិភពលោក កំពុងតស៊ូរកអាហារបរិភោគប្រចាំថ្ងៃ ហើយជិតពាក់កណ្តាល នៃប្រជាជនពិភពលោក រស់នៅក្នុងភាពក្រីក្រ។

Oxfam ដែលផ្អែកលើការសិក្សាស្រាវជ្រាវ និងស្រង់ប្រភពទិន្នន័យ រាប់ចាប់ពីមូលដ្ឋាននៃវិសមភាពពិភពលោក រហូតដល់បញ្ជីឈ្មោះអ្នកមានក្នុងពិភពលោក របស់ទស្សនាវដ្តី Forbes អះអាងថា ភាពរីកចម្រើននៃទ្រព្យសម្បត្តិ គឺសមមូលនឹងឥទ្ធិពលនយោបាយ មានន័យថាមហាសេដ្ឋីភាគច្រើនគឺអ្នកធំ ជាជាងពលរដ្ឋសាមញ្ញ។ តាមនាយកប្រតិបត្តិ Oxfam លោក Amitabh Behar «គម្លាតកាន់តែធំរវាងអ្នកមាន និងអ្នកផ្សេងទៀតតំណាលគ្នា បង្កើតបានជាឱនភាពនយោបាយ ដែលមានគ្រោះថ្នាក់ខ្ពស់ និងពិបាកគ្រប់គ្រង»។

អង្គការ Oxfam ជំរុញឱ្យរដ្ឋាភិបាលនានា អនុម័តផែនការកាត់បន្ថយវិសមភាពជាតិ ដំឡើងពន្ធខ្ពស់លើចំនួនទ្រព្យសម្បត្តិ និងកំណត់គម្លាតរវាងលុយ និងនយោបាយឱ្យបានច្បាស់។ របាយការណ៍នេះ ទំនងជាចង់ភ្ជាប់ទៅនឹងគោលនយោបាយអាណត្តិទីពីរ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានកាត់បន្ថយពន្ធ ផ្តល់ការការពារសាជីវកម្មចម្រុះជាតិសាសន៍ និងលុបចោលនីតិវិធីត្រួតពិនិត្យលើភាពជាម្ចាស់ផ្តាច់មុខ៕