* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

UPDATE៖ អ្នកស្លាប់កើនដល់ ៣៩ នាក់ ក្នុងគ្រោះថ្នាក់រថភ្លើងល្បឿនលឿនបុកគ្នានៅអេស្ប៉ាញ (Video inisde)

19-01-2026 11:24

(កូដូបា)៖ អាជ្ញាធរអេស្ប៉ាញបានប្រកាសថា មនុស្សយ៉ាងហោចណាស់ ៣៩នាក់បានស្លាប់នៅភាគខាងត្បូងប្រទេស បន្ទាប់ពីរថភ្លើងល្បឿនលឿនមួយគ្រឿងបានធ្លាក់ផ្លូវ និងបុកជាមួយរថភ្លើងមួយគ្រឿងទៀតដែលមកពីទិសផ្ទុយគ្នា ដែលជាគ្រោះថ្នាក់ផ្លូវដែកដ៏អាក្រក់បំផុតនៅក្នុងប្រទេសចាប់តាំងពីឆ្នាំ២០១៣។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សោកនាដកម្មខាងលើកើតឡើងនៅម៉ោង ៧:៤៥នាទីយប់ថ្ងៃអាទិត្យ នៅពេលដែលរថភ្លើងមួយខ្សែធ្វើដំណើរពីទីក្រុង Malaga ឆ្ពោះទៅកាន់ទីក្រុង Madrid បានរអិលធ្លាក់ចេញពីផ្លូវដែកនៅក្បែរទីក្រុង Adamuz ជ្រុលចូលទៅផ្លូវដែកមួយខ្សែទៀតជាហេតុធ្វើឱ្យបុកគ្នានឹងរថភ្លើងមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរ។ ក្រៅពីអ្នកស្លាប់ មានមនុស្ស ១២២នាក់រងរបួស ដោយក្នុងនោះ ១២នាក់កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់។

យុវតីម្នាក់ដែលបានរួចជីវិត បានរៀបរាប់ទាំងតក់ស្លុតថា «រថភ្លើងបានផ្អៀងទៅម្ខាង...បន្ទាប់មកអ្វីៗបានងងឹតឈឹង ហើយអ្វីដែលខ្ញុំឮគឺមានតែសំឡេងស្រែក»។ នាងត្រូវបានអ្នកដំណើរផ្សេងទៀតជួយអូសចេញតាមបង្អួចទាំងខ្លួនប្រឡាក់ឈាម ខណៈប្អូនស្រីរបស់នាងត្រូវបានក្រុមពន្លត់អគ្គិភ័យជួយសង្គ្រោះពីគំនរបាក់បែក។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុនផ្លូវដែក Rail operator Iryo មានមនុស្សប្រហែលជា ៣០០នាក់ បានជិះនៅលើរថភ្លើងធ្វើដំណើរពីទីក្រុង Malaga ឆ្ពោះទៅកាន់ទីក្រុង Madrid។ អាជ្ញាធរកំពុងធ្វើ ការស៊ើបអង្កេតលើគ្រោះថ្នាក់នេះ ស្របពេលនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ក៏បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះផងដែរ៕