កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមករា៖ បង្ក្រាប១៨ករណី ឃាត់ខ្លួន៦៦នាក់
19-01-2026 18:52
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៨ករណី ឃាត់ខ្លួនជនសង្ស័យ៦៦នាក់។
* ករណីដឹកជញ្ជូនរក្សាទុក១៦ករណី ឃាត់ខ្លួន៦៥នាក់
* ករណីប្រេីប្រាស់២ករណី ឃាត់ខ្លួន២នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២០២ករណី ឃាត់ខ្លួន៥៦៧នាក់ (ស្រី៤៣នាក់)៕




