អ៊ីរ៉ង់ពិចារណាបើកអ៊ីនធឺណិតវិញ ខណៈទូរទស្សន៍រដ្ឋត្រូវគេហែកចូលផ្សាយសាររបស់លោក ត្រាំ (Video inside)

19-01-2026 05:50

(តេហេរ៉ង់)៖ សមាជិកសភាជាន់ខ្ពស់ម្នាក់ បានបង្ហើបឱ្យដឹងនៅថ្ងៃចន្ទនេះថា អ៊ីរ៉ង់អាចនឹងដកបម្រាមបិទអ៊ីនធឺណិតវិញក្នុងរយៈពេលពីរបីថ្ងៃខាងមុខ បន្ទាប់ពីអាជ្ញាធរបានកាត់ផ្តាច់ការទំនាក់ទំនង ដើម្បីបង្ក្រាបបាតុកម្មដែលត្រូវបានចាត់ទុកថាអាក្រក់បំផុតចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទោះជាយ៉ាងណា កាលពីយប់ថ្ងៃអាទិត្យទូរទស្សន៍រដ្ឋអ៊ីរ៉ង់ហាក់ដូចជាត្រូវបានគេហែកចូលទៅគ្រប់គ្រង ដោយបានចាក់ផ្សាយមួយរយៈខ្លីនូវសុន្ទរកថារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងកូនប្រុសនិរទេសខ្លួនរបស់អតីតស្តេច ស្សា ដែលអំពាវនាវឱ្យប្រជាជនបះបោរ។

មន្ត្រីអ៊ីរ៉ង់ម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ Reuters ថា ចំនួនអ្នកស្លាប់ដែលបានបញ្ជាក់គឺមានជាង ៥,០០០នាក់ រួមទាំងកងកម្លាំងសន្តិសុខ ៥០០នាក់ ដោយតំបន់ដែលរងគ្រោះខ្លាំងបំផុតគឺតំបន់ជនជាតិឃឺដនៅភាគពាយព្យ៕