ព្រិលធ្លាក់នៅក្នុងទីក្រុង Shanghai ប្រទេសចិន មិនធ្លាប់មានតាំងពីឆ្នាំ ២០១៨ (Video inside)
20-01-2026 01:54
(Shanghai)៖ អាកាធាតុចុះ ត្រជាក់ខ្លាំងនៅភាគខាងត្បូងប្រទេសចិន បាននាំមកនូវការធ្លាក់ព្រិល លើទីក្រុង Shanghai ដែលកម្រនឹងកើតមាន ធ្វើឱ្យអ្នកស្រុកនៅទីនោះរីករាយ ខណៈអាជ្ញាធរជូនដំណឹងថា អាកាសធាតុត្រជាក់ អាចមានរយៈពេលយ៉ាងហោចណាស់ ៣ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ ២០២៦។
ទីក្រុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ចិនមួយនេះ មិនធ្លាប់មានព្រិលធ្លាក់ឡើយ ចាប់តាំងពីឆ្នាំ ២០១៨ ហើយវាបានកើតឡើង បន្ទាប់ពីសប្តាហ៍មុន ដែលសីតុណ្ហភាពក្នុងទីក្រុង មានកម្រិត ២០អង្សាសេ។
តំបន់ផ្សេងទៀតរបស់ចិន ក៏ជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំងផងដែរ រួមទាំងនៅខេត្តជាំងស៉ី (Jiangxi) និងគួយចូវ (Guizhou) ដែលស្ថិតនៅភាគខាងត្បូងនៃទន្លេយ៉ាងសេ (Yangtze) និងទន្លេហ៊ូអាយ (Huai)។ តាមសារព័ត៌មាន Zhejiang News នៅខេត្តគួយចូវ (Guizhou) សីតុណ្ហភាពអាចធ្លាក់ចុះដល់ពី ១០ទៅ ១៤អង្សាសេ។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា នៅទូទាំងប្រទេសចិន អាជ្ញាធរបានបិទផ្លូវធំៗចំនួន ២៤១ នៅក្នុងខេត្តចំនួន ១២ ដោយសារតែព្រិលធ្លាក់ និងមានកម្រាស់ក្រាស់៕







