កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៦ របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បញ្ចប់ការហាត់សមលើកដំបូង
20-01-2026 16:32
(ប៉េកាំង)៖ នៅថ្ងៃទី១៧ ខែមករា កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៦របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់ការហាត់សមលើកដំបូងដោយជោគជ័យ។ កម្មវិធីគ្រប់ប្រភេទត្រូវបានរួមបញ្ចូល ដោយប្រសើរជាមួយនឹង ការប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិត ការរចនាឆាក និងធាតុផ្សំផ្សេងទៀត គ្រប់ដំណើរការតភ្ជាប់មានភាពរលូន ដោយបានបង្ហាញពីទិដ្ឋភាពទាំងមូលនៃកម្មវិធីរាត្រីសមោសរលើកនេះ។
កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំមមី នឹងធ្វើឡើងក្រោមប្រធានបទ "សេះបំផាយទៅមុខ កម្លាំងខ្លាំងដែលមិនអាចរារាំង" ដើម្បីបង្ហាញពី "សេចក្តីរីករាយ និងសេរីមង្គល" ដោយពឹងផ្អែកលើវប្បធម៌ និងបច្ចេកវិទ្យា បង្ហាញពីទិដ្ឋភាពរីកចម្រើនក្នុងយុគសម័យថ្មីដែលប្រកបដោយភាពរស់រវើក។
កម្មវិធីរាត្រីសមោសរលើកនេះទាញយកតម្រិះប្រាជ្ញា និងកម្លាំងពីវប្បធម៌ប្រពៃណីចិនដ៏ឆ្នើម ដោយរួមបញ្ចូលយ៉ាងប៉ិនប្រសប់ នូវធាតុសេះដែលតំណាងឱ្យការឧស្សាហ៍ព្យាយាម ដើម្បីទទួលបានការរីកចម្រើន ទៅក្នុងការផលិតកម្មវិធី។ លើសពីនេះ មនុស្សយន្តនឹងបង្ហាញខ្លួននៅលើ ឆាកកម្មវិធីរាត្រីសមោសរឆ្នាំនេះម្តងទៀត៕
វិទ្យុមិត្តភាពកម្ពុជាចិន




