ក្រសួងការបរទេសចិន៖ ចិននិងកម្ពុជាទទួលបានលទ្ធផលយ៉ាងលេចធ្លោ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន

20-01-2026 03:54

(ប៉េកាំង)៖ ថ្ងៃទី១៩ ខែមករា លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មាន។មានអ្នកសារព័ត៌មាន បានលើកសំណួរស្តីពីស្ថានការណ៍នៅកម្ពុជា។

លោក Guo Jiakun បានលើកឡើងថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋចិនក្រៅប្រទេស។មួយរយៈពេលកន្លងមកនេះ ប្រទេសចិននិងកម្ពុជាបានសហការគ្នាយ៉ាងសកម្ម និងទទួលបានលទ្ធផលយ៉ាងលេចធ្លោ ក្នុងការប្រយុទ្ធប្រឆាំងនឹង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន។ ស្ថានទូតចិនប្រចាំនៅកម្ពុជា បាននិងកំពុងរក្សា ការប្រាស្រ័យទាក់ទងនិងការសម្របសម្រួល ជាមួយភាគីកម្ពុជាដើម្បីអនុវត្តការងារពាក់ព័ន្ធ៕